លោក បៃដិន ប្រកាសថា អាម៉េរិកយល់ព្រមបញ្ជូនរថក្រោះ Abrams ចំនួន 31 គ្រឿងទៅអ៊ុយក្រែន
War

លោក បៃដិន ប្រកាសថា អាម៉េរិកយល់ព្រមបញ្ជូនរថក្រោះ Abrams ចំនួន 31 គ្រឿងទៅអ៊ុយក្រែន

សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវរថក្រោះធុនធ្ងន់ M1 Abrams ចំនួន 31 គ្រឿងដែលមានតម្លៃ 400 លានដុល្លារក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលជាការសម្រេចចិត្តមួយដែលបានជួយបំបែកវិបត្តិការទូតជាមួយប្រទេសអាល្លឺម៉ង់អំពីរបៀបដែលល្អបំផុតក្នុងការជួយទីក្រុងគៀវក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។

ប្រធានាធិបតី ចូ បៃដិន បានប្រកាសពីការសម្រេចចិត្តនៅឯសេតវិមាន ដោយនិយាយថា រថក្រោះនេះត្រូវការជាចាំបាច់ ដើម្បីជួយប្រជាជនអ៊ុយក្រែន កែលម្អសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធនៅក្នុងសមរភូមិ ។

លោក បៃដិន បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់រថក្រោះ Leopard 2 ដល់អ៊ុយក្រែន ហើយបានរាយបញ្ជីសព្វាវុធនៅលើសមរភូមិដែលសម្ពន្ធមិត្តណាតូ និងប្រទេសអឺរ៉ុបផ្សេងទៀតកំពុងផ្គត់ផ្គង់ ។

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា រថក្រោះនេះនឹងជួយអ៊ុយក្រែនឱ្យសម្រេចបាននូវគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួន ដោយបន្ថែមថាការផ្តល់រថក្រោះនេះនឹងត្រូវការពេលវេលា ទោះបីជាលោកមិនបាននិយាយថាចំនួនប៉ុន្មានក៏ដោយ ។ បាច់ទីមួយនៃរថក្រោះ Leopard 2 A6 ចំនួន 14 គ្រឿង ដែលនឹងមកពីស្តុករបស់អាល្លឺម៉ង់ដែលមានស្រាប់ អាចទៅដល់អ៊ុយក្រែនក្នុងរយៈពេល 3 ខែ ដែលជាផ្នែកមួយនៃការសន្យារបស់អឺរ៉ុបក្នុងការផ្ដល់រថក្រោះ 100 សម្រាប់អ៊ុយក្រែន ។

ប្រភព ៖ Bloomberg

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *