លោក បៃដិន និយាយថា គាត់បានត្រៀមខ្លួន ដើម្បីនិយាយជាមួយលោក ពូទីន ប្រសិនបើគាត់កំពុងរកវិធីបញ្ចប់សង្រ្គាម
World

លោក បៃដិន និយាយថា គាត់បានត្រៀមខ្លួន ដើម្បីនិយាយជាមួយលោក ពូទីន ប្រសិនបើគាត់កំពុងរកវិធីបញ្ចប់សង្រ្គាម

លោក បៃដិន បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងលោក អេម៉នូអែល ម៉ាក្រុង ថា លោកនឹងនិយាយម្តងទៀតជាមួយលោក ពូទីន។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយលោក ម៉ាក្រុង លោក បៃដិន បាននិយាយថា លោកមិនមានគម្រោងភ្លាមៗក្នុងការទាក់ទងជាមួយលោក ពូទីន នោះទេ ប៉ុន្តែបានធ្វើការបើកចំហលទ្ធភាពនៃការពិភាក្សា ។

លោក បៃដិន បាននិយាយថា “ខ្ញុំត្រៀមខ្លួនដើម្បីនិយាយជាមួយលោកពូទីន ប្រសិនបើគាត់ពិតជាមានចំណាប់អារម្មណ៍លើការស្វែងរកវិធីដើម្បីបញ្ចប់សង្រ្គាម ។ គាត់មិនទាន់បានធ្វើនោះទេ” ។ “ប្រសិនបើវាកើតឡើងមែននោះ ខ្ញុំនឹងរីករាយក្នុងការអង្គុយជាមួយពូទីន ដើម្បីមើលអ្វីដែលគាត់មាននៅក្នុងចិត្ត ។ គាត់មិនទាន់អាចធ្វើវាបាននូវឡើយនោះទេ ។”

លោក បៃដិន បាននិយាយថា “មានផ្លូវមួយដើម្បីបញ្ចប់សង្រ្គាមនេះ ។ លោកពូទីន ត្រូវដកទ័ពចេញពីអ៊ុយក្រែនប៉ុន្តែគាត់ហាក់ដូចជាមិនធ្វើវាទេ” ។

ប្រភព ៖

AFP

Leave a Reply

Your email address will not be published. Required fields are marked *