បុរស​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខអ៊ីរ៉ង​បាញ់​សម្លាប់​ បន្ទាប់អបអរ​ពេលក្រុមបាល់ទាត់ជម្រើសសហរដ្ឋអាម៉េរិកយកឈ្នះក្រុមបាល់ទាត់អ៊ីរ៉ង់១ទល់នឹង០នៅ World Cup
Sport

បុរស​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខអ៊ីរ៉ង​បាញ់​សម្លាប់​ បន្ទាប់អបអរ​ពេលក្រុមបាល់ទាត់ជម្រើសសហរដ្ឋអាម៉េរិកយកឈ្នះក្រុមបាល់ទាត់អ៊ីរ៉ង់១ទល់នឹង០នៅ World Cup

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​ដែលគាត់​ត្រូវ​បានគេ​ចោទ​ប្រកាន់​ពី​បទ​អបអរ​ការ​ធ្លាក់ចេញរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់​ពី​ការ​ប្រកួត World Cup Qatar។

លោក Mehran Samak ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​បាន​ចុច​ស៊ីផ្លេររថយន្ត​នៅ​ក្នុង​ទីក្រុង Bandar Anzali ជា​ទីក្រុង​ភាគ​ពាយ័ព្យ​នៃ​ទីក្រុងតេអេរ៉ង់ នេះ​បើ​តាម​ក្រុម​សកម្មជនសិទ្ធមនុស្ស ។

ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូបានបញ្ជាក់ពីមរណភាពរបស់លោក Samak នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ ។

គាត់​ត្រូវ​បាន​បាញ់​ចំ​ក្បាល​ដោយ​កងកម្លាំង​រដ្ឋ​នៅ​ពេល​គាត់​ចេញ​ទៅ​ចូលរួម​អបអរ​ការ​ចាញ់​របស់​សាធារណរដ្ឋ​អ៊ីស្លាម​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅទីក្រុង Bandar Anzali កាល​ពី​យប់​មិញ​ដូច​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ប្រទេស ។ គាត់​ទើប​តែ​មាន​អាយុ​២៧​ឆ្នាំ​ប៉ុណ្ណោះ»។

ប្រភព ៖

The Independent

Leave a Reply

Your email address will not be published. Required fields are marked *