រ៉ុក្កែតអវកាសដើរដោយឥន្ធនៈរឹងរបស់ជប៉ុនបានផ្ទុះភ្លាមៗ បន្ទាប់ពីបាញ់បង្ហោះបានកម្ពស់ប៉ុន្មានម៉ែត្រប៉ុណ្ណោះ
Asia Technology

រ៉ុក្កែតអវកាសដើរដោយឥន្ធនៈរឹងរបស់ជប៉ុនបានផ្ទុះភ្លាមៗ បន្ទាប់ពីបាញ់បង្ហោះបានកម្ពស់ប៉ុន្មានម៉ែត្រប៉ុណ្ណោះ

គ្រាប់រ៉ុក្កែតអវកាសខ្នាតតូចរបស់ជប៉ុនបានផ្ទុះភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះសាកល្បងរបស់ក្រុមហ៊ុន Space One ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដើម្បីក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេដែលដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី។

គ្រាប់រ៉ុក្កែតដើរដោយឥន្ធនៈរឹងរបស់ក្រុមហ៊ុនឯកជនជប៉ុននេះមានកម្ពស់ 18 ម៉ែត្រ និងមានឈ្មោះថា Kairos បានផ្ទុះជាបំណែកៗជាច្រើនក្រោយហោះឡើងបានប៉ុន្មានវិនាទី នៅម៉ោង ១១:០១ នាទីព្រឹក ជាមួយនឹងរូបភាពនៃអណ្តាតភ្លើង និងផ្សែងហុយផ្សែងត្រូវបានឃើញនៅលើការផ្សាយបន្តផ្ទាល់ ។ កម្ទេចកម្ទីដែលឆេះអាចត្រូវបានគេឃើញធ្លាក់ទៅលើជម្រាលភ្នំជុំវិញ ខណៈដែលឧបករណ៍បាញ់ទឹកបានចាប់ផ្តើមបាញ់ទឹក។

Space One បាននិយាយថា ការហោះហើរនេះត្រូវបានរំខាន ហើយកំពុងស៊ើបអង្កេតស្ថានភាព។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះឬក៏មានអ្នករងរបួសនោះទេ។ Space One បាននិយាយថា ការបាញ់បង្ហោះនេះ គឺមានលក្ខណៈស្វ័យប្រវត្តិហើយត្រូវការតែបុគ្គលិកប្រហែលបួនដប់នាក់ប៉ុណ្ណោះ នៅមជ្ឈមណ្ឌលគ្រប់គ្រងលើផ្ទៃដី។

រ៉ុក្កែតKairos បានដឹកផ្កាយរណបពិសោធន៍របស់រដ្ឋាភិបាលទៅជាមួយផងដែរ ដែលមានសមត្ថភាពអាចជំនួសផ្កាយរណបស៊ើបការណ៍សម្ងាត់ជាបណ្តោះអាសន្ន ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *