ផលិតកប៉ាល់ពាណិជ្ជកម្មលែងឈ្នះចិន ពេលនេះអាម៉េរិកចាប់ផ្ដើមរកវិធីទប់ស្កាត់ហើយ
Business China USA

ផលិតកប៉ាល់ពាណិជ្ជកម្មលែងឈ្នះចិន ពេលនេះអាម៉េរិកចាប់ផ្ដើមរកវិធីទប់ស្កាត់ហើយ

ប្រធានាធិបតីអាម៉េរិកលោក បៃដិន បានសន្យាថានឹងពិនិត្យមើលញត្តិដែលដាក់ដោយក្រុមសហជីពដែលស្នើឱ្យរដ្ឋបាលរបស់លោកពិនិត្យមើលការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនសម្រាប់ក្រុមហ៊ុនសាងសង់កប៉ាល់ ខណៈដែលភាពតានតឹងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកអាចផ្ទុះឡើងជាថ្មី ។

 

លោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារ​ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា“យើង​នឹង​ប្រឆាំង​នឹង​ការ​អនុវត្ត​មិនយុត្តិធម៌​របស់​ប្រទេស​ចិន​ជានិច្ច ហើយ​ដរាប​ណា​ខ្ញុំ​ជា​ប្រធានាធិបតី ខ្ញុំ​នឹង​តស៊ូ​ដើម្បី​កម្មករ និង​ការងារ​របស់​អាម៉េរិក”។

 

ចំណុចសំខាន់នៅក្នុងញត្តិនោះនិយាយថា យើងបានឃើញ PRC (ប្រទេសចិន) បង្កើតភាពអាស្រ័យ និងភាពងាយរងគ្រោះនៅក្នុងវិស័យជាច្រើន ដូចជាដែកថែប អាលុយមីញ៉ូម ថាមពលព្រះអាទិត្យ អាគុយ និងសារធាតុរ៉ែសំខាន់ៗ ដែលបង្កគ្រោះថ្នាក់ដល់កម្មករ និងអាជីវកម្មអាម៉េរិក និងបង្កើតហានិភ័យពិតប្រាកដសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង” ។

 

សហជីពបាននិយាយនៅក្នុងញត្តិរបស់ពួកគេថា ការជំរុញរបស់ប្រទេសចិនក្នុងការគ្រប់គ្រងលើវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងភស្តុភារត្រូវបានបង្កើតឡើងនៅលើគោលនយោបាយទីផ្សារមិនត្រឹមត្រូវ ដែលមានលក្ខណៈឈ្លានពាន និងជាអ្នកធ្វើអន្តរាគមន៍ជាងប្រទេសដទៃទៀត ។ ញត្តិនេះក៏បានជំរុញឲ្យប្រធានាធិបតី បៃដិន គិតថ្លៃចូលចតកំពង់ផែលើនាវាដែលសាងសង់ដោយចិន និងជាមួយវាបង្កើតមូលនិធិដើម្បីស្តារឡើងវិញនូវការសាងសង់កប៉ាល់របស់សហរដ្ឋអាម៉េរិក។ ញត្តិនេះក៏បានលើកឡើងពីការព្រួយបារម្ភអំពីវេទិកាកម្មវិធីរបស់ចិន Logink ដែលផ្តល់ទិន្នន័យស្តីពីការដឹកជញ្ជូនខ្សែសង្វាក់ផ្គត់ផ្គង់សកល។

 

សហរដ្ឋអាម៉េរិកមិនមែនជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្មផលិតកប៉ាល់ពិភពលោកនោះទេ ។ ​ក្នុងឆ្នាំ ២០២២ ចិនឈរលេខ១ជាប្រទេសដែលផលិតកប៉ាល់បានច្រើនបំផុតប្រមាណជិត ២៦ លានតោន ខណៈអាម៉េរិកផលិតបានត្រឹមតែ ៧៣,០០០តោនប៉ុណ្ណោះ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *