រុស្ស៊ីសម្រុកបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ក្រោយរងគ្រោះដោយសារព្រឹត្តិការណ៍ភេរវកម្មសម្លាប់មនុស្ស ១៣៧នាក់នៅក្រុងម៉ូស្គូ
War World

រុស្ស៊ីសម្រុកបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ក្រោយរងគ្រោះដោយសារព្រឹត្តិការណ៍ភេរវកម្មសម្លាប់មនុស្ស ១៣៧នាក់នៅក្រុងម៉ូស្គូ

រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ Lviv ភាគខាងលិចរបស់អ៊ុយក្រែនដោយមីស៊ីលកាលពីព្រឹកថ្ងៃអាទិត្យ ក្នុងការវាយប្រហារផ្លូវអាកាសដ៏ធំមួយ ខណៈដែលមីស៊ីលរុស្ស៊ីមួយគ្រាប់បានហោះចូលក្នុងដែនអាកាសប៉ូឡូញដែលជាសមាជិកអង្គការណាតូ ។

អ៊ុយក្រែនបាននិយាយថា ទីក្រុងម៉ូស្គូបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៧ គ្រឿងនៅក្នុងការវាយប្រហារដែលសំដៅទៅលើរដ្ឋធានីគៀវផងដែរ មួយថ្ងៃបន្ទាប់ពីរុស្ស៊ីរងគ្រោះដោយសារព្រឹត្តិការណ៍អំពីភេរវកម្មដែលក្រុមរដ្ឋអ៊ីស្លាម ISIS-K ៤នាក់បានបើកការបាញ់ប្រហារនៅក្នុងសាលប្រគុំតន្រ្តីក្នុងទីក្រុងម៉ូស្គូសម្លាប់មនុស្ស ១៣៧ នាក់ក្នុងនោះមានកុមារ ៣នាក់ និងរងរបួសប្រមាណជាង ១០០នាក់ផ្សេងទៀត ។

អភិបាលតំបន់របស់ Lviv លោក Maksym Kozytskyi បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនេះរុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដែលពិបាកបាញ់ទម្លាក់ ។ កងទ័ពអាកាសបាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបំផ្លាញមីស៊ីលចំនួន ១៨ ក្នុងចំណោម ២៩ គ្រាប់ និង យន្តហោះគ្មានមនុស្សបើក២៥ គ្រឿង ។

ស្ទើរតែមិនមានព័ត៌មានលម្អិតអំពីអ្វីដែលបានខូចខាតនោះទេ ប៉ុន្តែការកំណត់គោលដៅនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចបង្ហាញថារុស្ស៊ីកំពុងព្យាយាមបង្កើនសម្ពាធលើប្រព័ន្ធថាមពល បន្ទាប់ពីការវាយប្រហាររបស់ខ្លួនបណ្តាលឱ្យដាច់ចរន្តអគ្គិសនីយ៉ាងធំកាលពីថ្ងៃសុក្រ ។ ក្រសួងថាមពលបាននិយាយថា អ៊ុយក្រែន ដែលបាននឹងកំពុងនាំចេញថាមពលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនការនាំចូលអគ្គិសនីយ៉ាងខ្លាំង ហើយបានបញ្ឈប់ការនាំចេញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារលើប្រព័ន្ធថាមពល ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *