រុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនទៅឆ្ងាយពីព្រំដែនអ៊ុយក្រែន ក្រោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបើកការវាយប្រហារជាច្រើនលើកលើមូលដ្ឋានទ័ពអាកាស
War

រុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនទៅឆ្ងាយពីព្រំដែនអ៊ុយក្រែន ក្រោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបើកការវាយប្រហារជាច្រើនលើកលើមូលដ្ឋានទ័ពអាកាស

កងទ័ពអាកាសរុស្ស៊ី (VKS) តាមសេចក្តីរាយការណ៍ បានផ្លាស់ប្តូរយន្តហោះទម្លាក់គ្រាប់បែក ធុន Tu-95 រយៈចម្ងាយឆ្ងាយរបស់ខ្លួន ទៅកាន់ទីតាំងសុវត្ថិភាព នៅភាគខាងកើតឆ្ងាយប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែន បានបើកការវាយប្រហារលើកទីពីរ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ។

ប្រភពរដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា យ៉ាងហោចណាស់យន្តហោះ Tupolev Tu-95 “Bear” ចំនួនប្រាំមួយគ្រឿង របស់កងកម្លាំងអាកាសរុស្ស៊ី (VKS) ត្រូវបានផ្ទេរពីមូលដ្ឋានទ័ពអាកាស Engels-2 ទៅកាន់មូលដ្ឋានទ័ពអាកាស Ukrainka-Seryshevo បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនបីលើកនៅខែធ្នូនៅមូលដ្ឋានទ័ពដែលនៅជិតទឹកដីអ៊ុយក្រែនមួយនេះ ។

ខណៈពេលដែល Engels-2 មានចម្ងាយ 600 គីឡូម៉ែត្រទៅភាគខាងកើតនៃទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន Ukrainka-Seryshevo មានចម្ងាយជាង 6,000 គីឡូម៉ែត្រពីអ៊ុយក្រែន ។

ប្រភព ៖​ Eurasian Times

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *