សភាសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើអ៊ីរ៉ង់
Politic World

សភាសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើអ៊ីរ៉ង់

សមាជិកសភាអឺរ៉ុបបានអនុម័តដំណោះស្រាយមួយកាលពីថ្ងៃព្រហស្បតិ៍ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងក្នុងការប្រឆាំងនឹងបុគ្គល និងអង្គភាពទាំងអស់របស់អ៊ីរ៉ង់ដែលទទួលខុសត្រូវចំពោះការរំលោភបំពានសិទ្ធិមនុស្ស ហើយក៏បានបោះឆ្នោតឱ្យអង្គភាពឆ្មាំបដិវត្តត្រូវបានចាត់តាំងជាអង្គភាពភេរវករ ។

សភាអ៊ឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរអ៊ីរ៉ង់ត្រូវតែបញ្ចប់ការបង្រ្កាបលើពលរដ្ឋរបស់ពួកគេជាបន្ទាន់ ហើយមេដឹកនាំកំពូលលោក Ali Khamenei និងប្រធានាធិបតី Ebrahim Raisi គួរតែត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ពិភពលោក ។

គួររំលឹកផងដែរថា បាតុកម្មប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងខែកញ្ញាបន្ទាប់ពីមានការស្លាប់នៅក្នុងការឃុំឃាំងស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ដែលមានឈ្មោះថា Mahsa Amini ដែលត្រូវបានចាប់ឃុំឃាំងដោយប៉ូលិសអ៊ីរ៉ង់ដោយសារតែនាងបានស្លៀកសម្លៀកបំពាក់មិនបានសមស្រប។

ប៉ុន្តែអ៊ីរ៉ង់បានព្រមានមុននេះថា សហភាពអឺរ៉ុបហាក់ដូចជានឹងបាញ់ជើងខ្លួនឯង ប្រសិនបើខ្លួនចាត់តាំងអង្គភាពឆ្មាំបដិវត្តជារដ្ឋភេរវករ ។ ហើយកាលពីថ្ងៃពុធ សភាអឺរ៉ុបបានអំពាវនាវឱ្យសហភាពអឺរ៉ុបចុះបញ្ជីឆ្មាំបដិវត្តថាជារដ្ឋភេរវករ ដោយបានបន្ទោសអ៊ីរ៉ង់ចំពោះការគាបសង្កត់លើបាតុករក្នុងស្រុករបស់ខ្លួន និងព្រមទាំងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់យោធារុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនផងដែរនោះ។

Source: Reuter

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *