រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយថា សហរដ្ឋអាម៉េរិក និងអង្គការណាតូបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែនហើយ
War World

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយថា សហរដ្ឋអាម៉េរិក និងអង្គការណាតូបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែនហើយ

​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាម៉េរិក និងអង្គការណាតូ បានអ្នកចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយសារតែពួកគេគាំទ្រដល់ទីក្រុងគៀវ និងការពារការវាយប្រហាររបស់ទីក្រុងម៉ូស្គូ លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ។

លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធភាពអាត្លង់ទិកខាងជើងបានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ដោយសារតែពួកគេកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងផ្តល់ការបណ្តុះបណ្តាលយោធានៅលើទឹកដីរបស់ពួកគេ ។

លោកបានការពារការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលទីក្រុងគៀវ និងលោកខាងលិចនិយាយថា ជាឧក្រិដ្ឋកម្មសង្រ្គាមដែលមានគោលបំណងធ្វើឱ្យមានការឈឺចាប់ដល់ជនស៊ីវិល ដោយកាត់ផ្តាច់កំដៅ ពន្លឺ និងថាមពល ។

លោក Lavrov បាននិយាយថា “យើងបិទ(បំផ្លាញ)គ្រឿងបរិក្ខារថាមពលនៅអ៊ុយក្រែន ដែលអនុញ្ញាតឱ្យលោកខាងលិចបញ្ជូនអាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីសម្លាប់ជនជាតិរុស្ស៊ី” ។

“ដូច្នេះកុំនិយាយថា សហរដ្ឋអាម៉េរិក និងណាតូ មិនមែនជាអ្នកចូលរួមនៅក្នុងសង្រ្គាមនេះ​ អ្នកកំពុងចូលរួមដោយផ្ទាល់ហើយ ។ រួមទាំងមិនត្រឹមតែការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបណ្តាលយោធាអ៊ុយក្រែន​ នៅលើទឹកដីរបស់អ្នក” ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *