យន្តហោះធុនតូចមួយគ្រឿងដែលផ្ទុកមនុស្សពីរនាក់បានហោះទៅជាប់លើបង្គោលភ្លើង នៅទីក្រុង Gaithersburg រដ្ឋ Maryland
USA

យន្តហោះធុនតូចមួយគ្រឿងដែលផ្ទុកមនុស្សពីរនាក់បានហោះទៅជាប់លើបង្គោលភ្លើង នៅទីក្រុង Gaithersburg រដ្ឋ Maryland

យន្តហោះតូចមួយដែលផ្ទុកមនុស្សពីរនាក់បានហោះទៅជាប់គាំងនឹងបង្គោលភ្លើង នៅទីក្រុង Gaithersburg រដ្ឋ Maryland បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជុំវិញនោះ ខណៈដែលក្រុមមន្ត្រីកំពុងរង់ចាំការអនុញ្ញាតដើម្បីរំដោះពួកគេនិងយន្តហោះចេញដោយសុវត្ថិភាព ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះម៉ាស៊ីនមួយមួយគ្រឿងដែលបានចាកចេញពីតំបន់ White Plains ក្នុងទីក្រុងញូវយ៉ក បានហោះទៅជាប់នឹងបង្គោលខ្សែភ្លើងនៅជិត អាកាសយានដ្ឋាន Montgomery County Airpark ក្នុងទីក្រុង Gaithersburg នៅប្រហែលម៉ោង 5:40 ល្ងាច ថ្ងៃអាទិត្យ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថាមនុស្សពីរនាក់នៅលើយន្តហោះ។

លោក Pete Piringer ប្រធានអ្នកនាំពាក្យនៃសេវាកម្មពន្លត់អគ្គីភ័យ និងសង្គ្រោះ​ប្រចាំអាកាសយានដ្ឋាន Montgomery បាននិយាយនៅលើ Twitter ថាមនុស្សនៅលើយន្តហោះមិនមានរបួសទេ ហើយអ្នកជួយសង្គ្រោះបានទាក់ទងជាមួយពួកគេ ។ ​

ប្រភព ៖

AP

Leave a Reply

Your email address will not be published. Required fields are marked *