ប្រទេសហ្គាណា គ្រោងប្រើប្រាស់មាសដើម្បីទិញប្រេងជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក
Economic

ប្រទេសហ្គាណា គ្រោងប្រើប្រាស់មាសដើម្បីទិញប្រេងជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក

អនុប្រធានាធិបតីប្រទេសហ្គាណា លោក Mahamudu Bawumia បាននិយាយនៅលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់ប្រទេសហ្កាណាកំពុងធ្វើការលើគោលនយោបាយថ្មីមួយដើម្បីទិញផលិតផលប្រេងដោយប្រើប្រាស់មាសជាជាងប្រាក់បំរុងជាប្រាក់ដុល្លារអាម៉េរិក។

ការផ្លាស់ប្តូរនេះគឺសំដៅដោះស្រាយការថយចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស គួបផ្សំនឹងតម្រូវការដុល្លាររបស់អ្នកនាំចូលប្រេង ដែលធ្វើឱ្យរូបិយប័ណ្ណស៊ីឌីរបស់ប្រទេសនេះចុះខ្សោយ និងបង្កើនតម្លៃរស់នៅ ។

ទុនបម្រុងអន្តរជាតិសរុបរបស់ប្រទេសហ្គាណាមានចំនួនប្រហែល 6.6 ពាន់លានដុល្លារនៅចុងខែកញ្ញា 2022 ដែលស្មើនឹងការគ្របដណ្តប់តិចជាងបីខែនៃការនាំចូល ។ នេះបើតាមរដ្ឋាភិបាលបានឲ្យដឹងថា នោះគឺធ្លាក់ចុះពីប្រហែល ៩,៧ ពាន់លានដុល្លារនៅចុងឆ្នាំមុន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *