មានការរំពឹងថា លោក ស៊ី ជីនពីង នឹងធ្វើដំណើរមកកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC ហើយលោក ពូទីន ក៏នឹងមកចូលរួមផងដែរ
Breaking News

មានការរំពឹងថា លោក ស៊ី ជីនពីង នឹងធ្វើដំណើរមកកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC ហើយលោក ពូទីន ក៏នឹងមកចូលរួមផងដែរ

បណ្ដាអ្នកគាំទ្រមួយចំនួនបានដកដង្ហើមធំ នៅពេលដែលលោកប្រធានាធិបតី ស៊ី ជីនពីង បានស្ងាត់ស្ងៀមឈឹងបន្ទាប់ពីត្រឡប់ពីការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោក និងមានពាក្យចចាមអារ៉ាមថា មានការធ្វើរដ្ឋប្រហារចំពោះគាត់ផងដែរ ។ ដោយឡែកដំណឹងចុងក្រោយត្រូវបានលាតត្រដាង គឺពុំមែនដូចអ្វីដែលពួកគេគិត និងព្រួយបារម្ភនោះទេ លើសពីនេះទៅទៀត អ្នកជំនាញបង្ហើបឱ្យដឹងថា អាចនឹងមានដំណឹងល្អពីប្រទេសថៃ ក្នុងពេលឆាប់ៗនេះ ព្រោះលោក ពូទីន ក៏អាចនឹងធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំ APEC នេះផងដែរ ។

ការស្ងាត់ដំណឹងអំពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង បន្ទាប់ពីលោកបានត្រឡប់មកពីប្រទេស Uzbekistan ហើយបានមកដល់ទីក្រុងប៉េកាំងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី16 ខែកញ្ញា ហើយត្រូវដាក់ឱ្យនៅដាច់ពីគេ ដោយអនុលោមតាមបទប្បញ្ញត្តិប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូវីដ-19 របស់ប្រទេសចិន ពោលគឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងសណ្ឋាគាររយៈពលេ7ថ្ងៃ និងនៅផ្ទះផ្ទាល់ខ្លួនរបស់លោករយៈពេល3ថ្ងៃបន្ថែមទៀត ធ្វើជាមេដឹកនាំដល់ថ្នាក់នេះ បើមិនគោរពច្បាប់ នោះគេនឹងនិយាយដើមជាក់ជាមិនខាន ។

យ៉ាងមិញ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ដែលមានវ័យ 79ឆ្នាំ (ឈានចូលវ័យ 80ឆ្នាំ នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ2022) និងលោក ស៊ី ជីនពីង ដែលមានវ័យ 69ឆ្នាំ នឹងជួបគ្នានៅឯកិច្ចប្រជុំរបស់មេដឹកនាំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី 15-16 ខែវិច្ឆិកា ឆ្នាំ2022 ខាងមុខនេះ ។ មានការរំពឹងថាអ្នកទាំងពីរនឹងត្រូវជម្រះបញ្ហានានានឹងគ្នាពាក់ព័ន្ធទៅនឹងស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ ។ ចំណែកឯប្រទេសថៃឯណេះវិញ ឥឡូវនេះក្រៅតែអំពីមានឱកាសតិចតួចក្នុងការធ្វើឱ្យលោក ស៊ី ជីនពីង ធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំ APEC ហើយនោះ អ្វីដែលកាន់តែរំភើបជាងនេះទៅទៀតនោះគឺ ថាតើប្រធានាធិបតីរុស្ស៊ីលោក ពូទីន នឹងធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំនេះដែរឬយ៉ាងណា? បើព្រឹត្តិការណ៍នេះពិតជាកើតឡើងមែន នោះបណ្ដាអ្នកគាំទ្រមេដឹកនាំទាំងនោះមិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ ។

ប្រភព៖ bangkokbiznews

Leave a Reply

Your email address will not be published. Required fields are marked *