អនុប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីកូរ៉េខាងត្បូង រិះគន់ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង
Breaking News

អនុប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីកូរ៉េខាងត្បូង រិះគន់ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

អនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានថ្កោលទោសចំពោះការបង្កើនវោហាសាស្ត្រនុយក្លេអ៊ែរ និងការសាកល្បងអាវុធរបស់កូរ៉េខាងជើង អំឡុងពេលកិច្ចពិភាក្សានៅទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឯកោមួយនេះបានបាញ់សាកល្បងមីស៊ីល ។

លោកស្រី Harris បានជួបជាមួយលោក Yoon បន្ទាប់ពីបានមកដល់រដ្ឋធានីកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចំពេលមានភាពតានតឹងនៅក្នុងតំបន់ជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងសកម្មភាពរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ ។

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ហើយបានកំណត់សិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់​នុយក្លេអ៊ែរជាមុននៅក្នុងច្បាប់ថ្មីមួយនៅដើមខែនេះ ។ ​

សេតវិមានបាននិយាយថា លោកស្រី Harris និង Yoon បានថ្កោលទោសចំពោះវោហាសាស្ត្រនុយក្លេអ៊ែរ និងការបាញ់មីស៊ីលផ្លោងដែលបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ហើយបានបញ្ជាក់ជាថ្មីអំពីគោលដៅរួមនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *