ចិននាំចូលធ្យូងថ្មពីរុស្ស៊ីច្រើនបំផុតក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ
Breaking News

ចិននាំចូលធ្យូងថ្មពីរុស្ស៊ីច្រើនបំផុតក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ

ការនាំចូលធ្យូងថ្មពីរុស្ស៊ីរបស់ចិនបានកើនឡើងកាលពីខែសីហាកន្លងមកនេះ ដែលជាចំនួនខ្ពស់ជាងកាលពីខែមុនៗ ហើយបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ ព្រោះដោយសារតែប្រទេសចិន ជាប្រទេសប្រើប្រាស់ធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសដែលព្យាយាមស្វះស្វែងរកប្រភពថាមពលក្នុងផលិតកម្មពីប្រទេសផ្សេងៗ ស្របតាមការកើនឡើងនៃតម្រូវការអគ្គិសនីក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះផងដែរ ។

ទិន្នន័យពីនាយកដ្ឋានគយបញ្ជាក់ថា ប្រទេសចិនបាននាំចូលធ្យូងថ្មចំនួន 8.54 លានតោនពីប្រទេសរុស្ស៊ីកាលពីខែមុន ចំនួននេះគឺជាចំនួនខ្ពស់មួយដែលបានកើនឡើង បើធៀបទៅនឹងការនាំចូលដ៏ច្រើនបំផុតក្នុងចំនួន 7.42 លានតោនកាលពីខែកក្កដា និងជាចំនួនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ទៅ 57% តួលេខក្នុងខែនេះគឺខ្ពស់បំផុតរាប់ចាប់តាំងពីមានទិន្នន័យក្នុងការប្រៀបធៀបចំនួនស្ថិតិកាលពីឆ្នាំ 2017 រៀងមក ។

ការនាំចូលធ្យូងថ្មពីរុស្ស៊ីបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែអឺរ៉ុបផ្អាកការទិញធ្យូងថ្មរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានបញ្ជូនទ័ពទៅឈ្លានពានអ៊ុយក្រែន ដែលបានបង្ខំឱ្យរុស្ស៊ីលក់ធ្យូងថ្មក្នុងតម្លៃទាប ។

ប្រភព ៖ CNBC

Leave a Reply

Your email address will not be published. Required fields are marked *