មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បានក្លាយជាអ្នកមានបំផុតទី២នៅលើពិភពលោក ដោយវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos
Breaking News

មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បានក្លាយជាអ្នកមានបំផុតទី២នៅលើពិភពលោក ដោយវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos

លោក Gautam Adani បានវ៉ាដាច់ស្ថាបនិក Amazon លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតទីពីរនៅលើពិភពលោក ។ យោងតាម​ទស្សនាវដ្ដី Forbes លោក Adani បច្ចុប្បន្នមានទ្រព្យសម្បត្តិជាង 155.7 ពាន់លានដុល្លារ ដោយគាត់នាំមុខលោក Bernard Arnault ជនជាតិបារាំងបន្តិច ដែលមានទ្រព្យសម្បត្តិ 155.2 ពាន់លានដុល្លារ ។ លោក Jeff Bezos បានធ្លាក់មកចំណាត់ថ្នាក់ទី 4 បន្ទាប់ពីការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយលោកមានទ្រព្យសម្បត្តិជាង 149 ពាន់លានដុល្លារ ។ លោក Adani បាន​ក្លាយ​ជា​បុរស​ទី​មួយដែល​មក​ពី​អាស៊ី​ដែលក្លាយជាអ្នក​មាន​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក ។ នៅពេលនេះ គាត់កំពុងតាមពីក្រោយតែលោក Elon Musk ដែលបន្តក្លាយជាអ្នកមានបំផុតនៅលើភពផែនដី ជាមួយនឹងទ្រព្យសម្បត្តិសរុប 273 ពាន់លានដុល្លារ ។

​នៅចុងឆ្នាំ 2019 លោក Elon Musk និង​លោក Gautam Adani មិនស្ថិតក្នុងបញ្ជីអ្នកមានបំផុតទាំង 50 នៅលើពិភពលោកនោះទេ  ដោយលោក Elon Musk ជាប់ចំណាត់ថ្នាក់ទី 54 ខណៈដែលលោក Gautam Adani ជាប់ចំណាត់ថ្នាក់លេខ 68 ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla​ បានកើនឡើងជិត 5 ដងហើយធ្វើឱ្យ Elon Musk ក្លាយជាបុរសមានបំផុតនៅលើពិភពលោក ។

Leave a Reply

Your email address will not be published. Required fields are marked *