អគ្គីភ័យបានឆាបឆេះអគារការិយាល័យកម្ពស់ជាង២០០ម៉ែត្រ នៅទីក្រុងភាគខាងត្បូងប្រទេសចិន
Breaking News

អគ្គីភ័យបានឆាបឆេះអគារការិយាល័យកម្ពស់ជាង២០០ម៉ែត្រ នៅទីក្រុងភាគខាងត្បូងប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារការិយាល័យមួយនៅកណ្តាលទីក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិន នៅរសៀលថ្ងៃសុក្រនេះ ។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា អគាររាប់សិបជាន់នៃកម្ពស់ជាង 200 ម៉ែត្រ របស់ក្រុមហ៊ុន China Telecom “បានឆេះយ៉ាងសន្ធោសន្ធៅ” ដែលបញ្ចេញផ្សែងយ៉ាងក្រាស់ទៅលើមេឃ ។

អគ្គិភ័យ​បាន​រលត់​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ចំនួន​អ្នក​រង​របួស​នៅឡើយ​ទេ​ ។

ប្រភពវីដេអូ ៖ CNA

Leave a Reply

Your email address will not be published. Required fields are marked *