អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារតបតរបស់អ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ីមានប្រសិទ្ធភាពខ្លាំង ប៉ុន្តែបានព្រមានប្រទេសនានាគួរតែរៀបចំសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ ព្រោះនេះមិនមែនជាសញ្ញានៃការបញ្ចប់សង្គ្រាមនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
លោក Stoltenberg បានប្រាប់សារព័ត៌មាន BBC ថា៖ «យើងពិតជាមានសប្បាយចិត្តខ្លាំងណាស់ដែលឃើញថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចដណ្តើមយកទឹកដីមកវិញ »។ លោកបន្តថា “ក្នុងពេលជាមួយគ្នានេះ យើងត្រូវយល់ថា នេះមិនមែនជាការចាប់ផ្តើមនៃចុងបញ្ចប់នៃសង្រ្គាមនោះទេ យើងត្រូវត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយសម្រាប់សង្រ្គាមនេះ “។