រុស្ស៊ីបើកការស៊ើបអង្គេតលើព្រះរាជអាជ្ញា និងចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនលោក ពូទីន
Rusia World

រុស្ស៊ីបើកការស៊ើបអង្គេតលើព្រះរាជអាជ្ញា និងចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនលោក ពូទីន

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ព្រះរាជអាជ្ញា និងចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានក្លាយជាគោលដៅនៃសំណុំរឿងព្រហ្មទណ្ឌ។

នៅក្នុងការបង្ហោះ Telegram គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ខ្លួនបានបើកការស៊ើបអង្គេតសំណុំរឿងប្រឆាំងនឹងព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិលោក Karim Ahmad Khan ក៏ដូចជាចៅក្រម Tomoko Akane, Rosario Salvatore Aitala និង Sergio Gerardo Ugalde Godinez  ។

លោក Karim Ahmad Khanបានផ្ញើញត្តិកាលពីថ្ងៃទី 22 ខែកុម្ភៈទៅកាន់អង្គបុរេជំនុំជម្រះរបស់ ICC ដើម្បីទទួលបានដីកាសម្រាប់ការចាប់ខ្លួនលោក ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ី Maria Lvova-Belova ដែលគាត់បានចោទប្រកាន់ថាទទួលខុសត្រូវចំពោះការនិរទេសកុមារដោយខុសច្បាប់ពីអ៊ុយក្រែន ។ ញត្តិរបស់គាត់ត្រូវបានអនុម័តដោយចៅក្រមខាងលើ ។

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបានពណ៌នាការកាត់ទោសរបស់ ICC ថា “ពិតជាខុសច្បាប់ ចាប់តាំងពីមិនមានហេតុផលសម្រាប់ការទទួលខុសត្រូវព្រហ្មទណ្ឌ” ។ វាក៏បានចង្អុលទៅអនុសញ្ញាការពារអ្នកការទូតរបស់អង្គការសហប្រជាជាតិឆ្នាំ 1973 ដែលផ្តល់អភ័យឯកសិទ្ធិដល់ប្រមុខរដ្ឋពីដែនសមត្ថកិច្ចនៃប្រទេសបរទេស។

ប្រភព ៖ RT

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *