វិមានក្រឹមឡាំងប្រាប់មន្ត្រីរបស់ខ្លួនឱ្យឈប់ប្រើទូរសព្ទ iPhone
Rusia

វិមានក្រឹមឡាំងប្រាប់មន្ត្រីរបស់ខ្លួនឱ្យឈប់ប្រើទូរសព្ទ iPhone

កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា វិមានក្រឹមឡាំងបានប្រាប់មន្ត្រីដែលពាក់ព័ន្ធក្នុងការរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤ ឱ្យឈប់ប្រើប្រាស់ទូរសព្ទ iPhones របស់ Apple ​ ដោយសារតែមានការព្រួយបារម្ភថាឧបករណ៍ទាំងនោះងាយរងគ្រោះទៅនឹងភ្នាក់ងារចារកម្មលោកខាងលិច ។

នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយវិមានក្រឹមឡាំងសម្រាប់មន្ត្រីពាក់ព័ន្ធនឹងនយោបាយក្នុងស្រុក លោក Sergei Kiriyenko អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីបានប្រាប់មន្ត្រីឱ្យផ្លាស់ប្តូរទូរស័ព្ទរបស់ពួកគេត្រឹមថ្ងៃទី ១ ខែមេសា នេះបើតាមកាសែត Kommersant បាននិយាយដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណ ។

នៅពេលសួរអំពីបញ្ហានេះកាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនអាចបញ្ជាក់របាយការណ៍នេះបានទេ។ ​

Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

កាសែត Kommersant បាននិយាយបន្តថា វិមានក្រឹមឡាំងអាចផ្តល់ទូរសព្ទផ្សេងទៀតជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងគ្នាដើម្បីជំនួសទូរស័ព្ទ iPhones ​​។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *