ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ុយក្រែន ៣១,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីពីរឆ្នាំមុន ដោយផ្តល់តួលេខនូវចំនួនទាហានអ៊ុយក្រែនបាត់បង់ជីវិតជាលើកដំបូងអស់រយៈពេលជាងមួយឆ្នាំ។
លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងគៀវថា លោកមិនអាចបង្ហាញពីចំនួនអ្នករបួសបានទេ ព្រោះវានឹងជួយដល់ផែនការយោធារបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានបន្ថែមថា ទាហានរុស្ស៊ី ១៨០,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ២ឆ្នាំមកនេះ ។
រុស្ស៊ីមិនបង្ហាញពីការខាតបង់ខាងយោធាដែលខ្លួនចាត់ទុកថាជាការសម្ងាត់។ ភាគីទាំងពីរតែងតែពិពណ៌នាអំពីការខាតបង់ផ្នែកយោធារបស់ភាគីម្ខាងទៀតថាស្ថិតក្នុងចំនួនដ៏ធំ។
Reuters