BYD បង្ហាញរថយន្តអគ្គិសនី Supercar របស់ខ្លួនដែលអាចនឹងក្លាយជាគូប្រជែងជាមួយ Ferrari និងLamborghini
Business China

BYD បង្ហាញរថយន្តអគ្គិសនី Supercar របស់ខ្លួនដែលអាចនឹងក្លាយជាគូប្រជែងជាមួយ Ferrari និងLamborghini

​ក្រុមហ៊ុន BYD បានបង្ហាញរថយន្តថ្លៃបំផុតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដែលមានតម្លៃ 1.68 លានយន់ ឬស្មើនឹង ២៣៣,៤៥០​ ដុល្លារដែលជារថយន្ត supercar ប្រើថាមពលអគ្គីសនី​ ដែលនឹងប្រជែងជាមួយរថយន្តរបស់ក្រុមហ៊ុន Ferrari NV និង Lamborghini ។

រថយន្តនេះមានឈ្មោះថា Yangwang U9 ដែលនឹងចេញលក់ដំបូងសម្រាប់ទីផ្សារប្រទេសចិន ។ រថយន្តនេះអាចបង្កើនល្បឿនដល់ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង​ក្នុងរយៈពេល ២,៣៦ វិនាទី និងឈានដល់ល្បឿនអតិបរមា ៣០៩គីឡូម៉ែត្រក្នុងមួយម៉ោង។

 

BYD បានក្លាយជាអ្នកលក់រថយន្តអគ្គីសនី​ដ៏ធំបំផុតនៅទូទាំងពិភពលោក ដោយវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ។ ខណៈពេលដែលវាត្រូវបានគេស្គាល់កាន់តែច្បាស់សម្រាប់ការផលិតរថយន្តអគ្គីសនី​ដែលមានតម្លៃថោក ​។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *