ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា ទាហានអ៊ុយក្រែន ៣១,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលផ្ទុះសង្រ្គាម ២ឆ្នាំ​មកនេះ
Rusia Ukraine War

ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា ទាហានអ៊ុយក្រែន ៣១,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលផ្ទុះសង្រ្គាម ២ឆ្នាំ​មកនេះ

ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ុយក្រែន ៣១,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពាន​របស់រុស្ស៊ីកាលពីពីរឆ្នាំមុន ដោយផ្តល់តួលេខនូវចំនួនទាហានអ៊ុយក្រែនបាត់បង់ជីវិតជាលើកដំបូងអស់រយៈពេលជាងមួយឆ្នាំ។

 

លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងគៀវថា លោកមិនអាចបង្ហាញពីចំនួនអ្នករបួសបានទេ ព្រោះវានឹងជួយដល់ផែនការយោធារបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានបន្ថែមថា ទាហានរុស្ស៊ី ១៨០,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ២ឆ្នាំមកនេះ ។​

 

រុស្ស៊ី​មិន​បង្ហាញ​ពី​ការ​ខាតបង់​ខាង​យោធា​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ការ​សម្ងាត់។ ភាគីទាំងពីរតែងតែពិពណ៌នាអំពីការខាតបង់ផ្នែកយោធារបស់ភាគីម្ខាងទៀតថាស្ថិតក្នុងចំនួនដ៏ធំ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *