ប្រទេសចិនកំពុងបាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។ នេះគឺជាប្រទេសចំនួន 5 ដែលខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងដំណើរការជំនួសតំណែងចិនវិញ ៖​
Business

ប្រទេសចិនកំពុងបាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។ នេះគឺជាប្រទេសចំនួន 5 ដែលខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងដំណើរការជំនួសតំណែងចិនវិញ ៖​

ខណៈដែលក្រុមហ៊ុនវិនិយោគមួយចំនួនបានផ្លាស់ប្ដូរទីតាំងរោងចក្រផលិតរបស់ពួកគេចេញពីប្រទេសចិននៅពេលនោះមែន តែពេលនេះ ការរាតត្បាតនៃជំងឺកូវីត-19 និងផែនការ “សូន្យកូវីត” របស់ប្រទេសចិនបានក្លាយជាមូលហេតុចម្បងដែលនាំឱ្យក្រុមហ៊ុនវិនិយោគនានា នាំគ្នាចាប់ផ្ដើមរកប្រទេសថ្មីដើម្បីផ្លាស់ប្ដូររោងចក្រផលិតកម្មរបស់ខ្លួនទៅទីនោះ។

នេះគឺជាប្រទេសចំនួនប្រាំដែលខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសចិនកំពុងផ្លាស់ប្តូរទៅជំនួសវិញ៖

1. ប្រទេស​ឥណ្ឌា: ​ប្រទេសឥណ្ឌាកំពុង​ព្យាយាមប្រែក្លាយទៅជាប្រទេសមាន​ផលិតកម្ម​លំដាប់​ខ្ពស់ ​ដោយ​មានក្រុមហ៊ុន​ដូចជា ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​បានកំពុង​សម្លឹង​ឃើញ​ទឹកដី​ដ៏ធំ​របស់​ឥណ្ឌា និង​ចំនួនប្រជាជនដ៏ច្រើនក្នុងប្រទេសនេះ។

2. ប្រទេសវៀតណាម:

ក្នុង​នាម​ជា​ប្រទេស​កុម្មុយនិស្ត វៀតណាម​ក៏​ដូច​ជា​ប្រទេស​ចិន​ដែរ ​ក៏​បាន​នឹង​កំពុង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​ឆ្នាំ 1986 មក ដែលបានផ្តល់ផលចំណេញយ៉ាងច្រើន ដោយចំណុចខ្លាំងសំខាន់ៗរបស់វៀតណាម គឺនៅក្នុងការផលិតសម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី។ ក្រុមហ៊ុនដែលបានផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរបស់ពួកគេចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមរួមមានដូចជា Apple, Nike, Adidas, Samsung ។ល។

3. ប្រទេសថៃ:

ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់អាស៊ីអាគ្នេយ៍ ប្រទេសថៃបាននឹងអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មខ្លួន ហើយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់គ្រឿងបន្លាស់រថយន្ត យានជំនិះ និងគ្រឿងអេឡិចត្រូនិក ដោយមានក្រុមហ៊ុនចម្រុះជាតិសាសន៍ដូចជា Sony និង Sharp បានបង្កើតហាងលក់ផលិតផលរបស់ពួកគេនៅទីនេះ។

4. ប្រទេសបង់ក្លាដែស:

ប្រទេសបង់ក្លាដែសកំពុងក្លាយជាតារារះថ្មីនៅក្នុងវិស័យផលិតកម្មកាត់ដេរ។ ដោយសារតែការកើនឡើងនូវថ្លៃពលកម្មនៅក្នុងប្រទេសចិន បានជំរុញឱ្យក្រុមហ៊ុនកាត់ដេរស្វែងរកដៃគូជំនួស ដូចជាប្រទេសបង់ក្លាដែសដែលមានតម្លៃផលិតកម្មទាប។ ប្រទេសនេះក៏ជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ ឥឡូវនេះប្រទេសបង់ក្លាដែសកំពុងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យផ្សេងទៀតរួមទាំងឱសថ និងកសិកម្មកែច្នៃ។

5. ប្រទេសម៉ាឡេស៊ី​:

ដោយសារការ​ខិត​ខំ​ប្រឹង​ប្រែង ប្រទេស​ម៉ាឡេស៊ីបាន​ទាក់​ទាញ​គម្រោង​យ៉ាង​ហោច​ណាស់ ៣២ ដែល​បាន​ផ្លាស់​ប្តូរ​ទីតាំង​ពី​ប្រទេស​ចិនមកប្រទេស​ម៉ាឡេស៊ី នេះ​បើ​តាម​អាជ្ញាធរ​អភិវឌ្ឍការ​ វិនិយោគ​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០។ និងបើយោងតាមព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលម៉ាឡេសុីបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេសទៅកាន់ម៉ាឡេស៊ីក្នុងឆ្នាំ 2021 បានកើនឡើងដល់កម្រិតខ្ពស់មួយក្នុងរយៈពេលប្រាំឆ្នាំមកនេះចំនួន 48.1 ពាន់លានដុល្លារ ដោយការផលិតគ្រឿងអេឡិចត្រូនិក និងយានជំនិះគឺជាអ្នករួមចំណែកដ៏សំខាន់។

ប្រភព ៖​ Business Insider

Translate by PANHA PICH

Leave a Reply

Your email address will not be published. Required fields are marked *