នាយករដ្ឋមន្ត្រីហ្វាំងឡង់និយាយថា សង្គ្រាមអ៊ុយក្រែនបង្ហាញថា អឺរ៉ុបពឹងផ្អែកខ្លាំងលើអាម៉េរិក
Ukraine War

នាយករដ្ឋមន្ត្រីហ្វាំងឡង់និយាយថា សង្គ្រាមអ៊ុយក្រែនបង្ហាញថា អឺរ៉ុបពឹងផ្អែកខ្លាំងលើអាម៉េរិក

នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បាននិយាយកាលពីថ្ងៃសុក្រថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្ហាញថា អឺរ៉ុបពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាម៉េរិកសម្រាប់សន្តិសុខផ្ទាល់ខ្លួន ។

ថ្លែងនៅ​ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកស្រី Marin បាននិយាយពីការបង្កើនសមត្ថភាពការពាររបស់អឺរ៉ុប រួមទាំងការផលិតអាវុធផងដែរ ។ លោកស្រី Marin បានប្រាប់ទស្សនិកជននៅវិទ្យាស្ថាន Lowy ថា “ខ្ញុំត្រូវតែស្មោះត្រង់បំផុតជាមួយអ្នក ។ អឺរ៉ុបមិនមានកម្លាំងគ្រប់គ្រាន់ទេនៅពេលនេះ ។ យើងនឹងមានបញ្ហាប្រសិនបើគ្មានសហរដ្ឋអាម៉េរិក”។

លោកស្រី​បាន​បន្ថែម​ថា លោកស្រីបាន​និយាយ​ជាមួយ​អ្នក​នយោបាយ​អាម៉េរិក​ជា​ច្រើន​ដែល​បាន​និយាយ​ថា​ ពួកគេ​គិត​ថា​អឺរ៉ុប​គួរ​តែ​ខ្លាំង​ជាង​នេះ ។ លោកស្រី Marin បាននិយាយថា “សហរដ្ឋអាម៉េរិកបានផ្តល់សព្វាវុធជាច្រើន ជំនួយហិរញ្ញវត្ថុជាច្រើន ជំនួយមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន និងអឺរ៉ុបមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយទេ”។ «យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​កំពុង​តែ​កសាង​សមត្ថភាព​ទាំង​នោះ​នៅ​ពេល​និយាយ​ដល់​វិស័យ​​ឧស្សាហកម្ម​ការពារជាតិរបស់​អឺរ៉ុប»។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *