ទូរស័ព្ទបន្ទាប់ដែលនឹងចេញពីក្រុមហ៊ុន Nokia ជាទូរស័ព្ទដែលអ្នកប្រើប្រាស់អាចជួសជុលខ្លួនឯងបាន
Technology

ទូរស័ព្ទបន្ទាប់ដែលនឹងចេញពីក្រុមហ៊ុន Nokia ជាទូរស័ព្ទដែលអ្នកប្រើប្រាស់អាចជួសជុលខ្លួនឯងបាន

ទូរស័ព្ទស្មាតហ្វូនបន្ទាប់ដែលនឹងចេញមកពីក្រុមហ៊ុន Nokia គឺជាទូរស័ព្ទ Nokia G22 ដែលជាទូរស័ព្ទស្មាតហ្វូនស្តង់ដារមួយដែលមានអេក្រង់ ៦.៥ អ៊ីញ និងកាមេរ៉ាមេ ៥០ មេហ្គាភិចសែលដែលវាភ្ជាប់មកជាមួយនឹងឧបករណ៍ជួសជុលមួយចំនួន និងសៀវភៅណែនាំដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការជួសជុលទូរស័ព្ទនេះដោយខ្លួនឯងបាន។

សំបកខាងក្រៅ និងខាងក្នុងរបស់ទូរស័ព្ទគឺជាចំណុចពិសេសនៃទូរស័ព្ទនេះ ដោយទូរស័ព្ទ នេះ ប្រើប្រាស់នូវសំបកខាងក្រោយដែលជា ផ្លាស្ទិច ដែល អាច កែច្នៃ បាន និងអាចដោះចេញដើម្បីផ្លាស់ប្ដូរថ្ម អេក្រង់ និងរន្ធសាករបស់ទូរស័ព្ទបានផងដែរ។ តាមវិធីនេះ អ្នកប្រើប្រាស់អាចចំណាយតិចជាងការជំនួសទូរស័ព្ទចាស់ជាមួយនឹងទូរស័ព្ទថ្មីប្រហែល 30% ។

ប្រភព ៖​ CNBC

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *