ទីក្រុងប៉េកាំងបានឱ្យភ្លើងបៃតងក្នុងការបើកព្រំដែនជាមួយទីក្រុងហុងកុង
China Covid-19

ទីក្រុងប៉េកាំងបានឱ្យភ្លើងបៃតងក្នុងការបើកព្រំដែនជាមួយទីក្រុងហុងកុង

ទីក្រុងប៉េកាំងបានឱ្យភ្លើងបៃតងក្នុងការបើកព្រមដែនឡើងវិញជាមួយទីក្រុងហុងកុង និងចិនដីគោក ដែលត្រូវបានបិទជាងបីឆ្នាំដោយសារបញ្ហារីករាលដាលកូវីដ១៩ ប្រធាននាយកប្រតិបត្តិទីក្រុងហុងកុងបាននិយាយនៅក្នុងថ្ងៃសៅរ៍ថា ឥលូវនេះខ្ញុំអាចប្រកាសថាការរងចាំការបើកព្រំដែនជាមួយនឹងដីគោកត្រូវបានទទួលបានការយល់ស្របហើយ ដោយលោកបានបន្ថែមថាអាជ្ញាធរចិនបានឱ្យភ្លើងបៃតងក្នុងករណីនេះ។

ប្រធាននាយកប្រតិបត្តិបានបញ្ចេញអារម្មណ៍នៃក្តីសង្ឃឹមដែលការស្នើរសុំបើកព្រំដែណឡើងវិញនេះអាចនឹងត្រូវសម្រេចនៅពាក់កណ្តាលខែមករា។ ព្រំដែននេះត្រូវបានបិទជាង៣ឆ្នាំមកហើយដោយសារការឆ្លងនៃជំងឺកូវីដ១៩ ប៉ុន្តែមេដឹកនាំទីក្រុងហុងកុងមានបំណងចង់ស្តារសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងពួកដីគោក។ ការរៀបចំនេះត្រូវបានរាយការណ៍មកថានឹងមានការចាប់ផ្តើមសេវារថភ្លើងឡើងវិញរវាងទីក្រុងនេះ នឹង ទីក្រុងក្វាងចូវ ដែលនៅក្នុងភាគខាងត្បូងប្រទេសចិនចាប់ពីខែមករានេះ។

កាលពីថ្ងៃពីពុធ លោកចនលីបានធ្វើដំណើរទៅកាន់ចិនដីគោក ដែលជាការធ្វើដំណើរ៤ថ្ងៃលើកដំបូងរបស់គាត់ចាប់តាំងពីគាត់ចូលកាន់តំណែងមក។ នៅក្នុងអំឡុងពេលទស្សនកិច្ច លោកលីបានចូលជួបជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជីងពីង ក៏ដូចជាមន្ត្រីតំណាងឱ្យមេដឹកនាំកំពូលរបស់ចិនផងដែរ។

Sputnik

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *