រដ្ឋាភិបាលបាននិយាយថាចំនួនខ្លាឃ្មុំទឹកកកកាណាដានឹងមានការធ្លាក់ចុះ
Climate World

រដ្ឋាភិបាលបាននិយាយថាចំនួនខ្លាឃ្មុំទឹកកកកាណាដានឹងមានការធ្លាក់ចុះ

ចំនួនខ្លាឃ្មុំទឹកកនៅក្នុងភាគខាងលិចប្រទេសកាណាដាក្នុងតំបន់ Hudson Bayត្រូវបានធ្លាក់ចុះអស់២៧% នៅក្នុងរយៈពេល៥ឆ្នាំ តាមរបាយការណ៍មួយបានរាយការណ៍។ រដ្ឋាភិបាលរាយការណ៍មកថាមានសត្វប្រមាណ៦១៨ក្បាលដែលបានរស់នៅតំបន់នេះកាលពីឆ្នាំមុន ដោយបានធ្លាក់ចុះពី៨៤២ក្បាលនៅក្នុងឆ្នាំ២០១៦។

ពួកគេបាននិយាយថាខ្លាឃ្មុំញីពេញវ័យនិងកូនខ្លាឃ្មុំជាច្រើនរងផលប៉ះពាល់ជាពិសេសលើការប្រែប្រួលអាកាសធាតុអាចជាកត្តានៃការធ្លាក់ចុះរបស់ពួកវា។ ទ្វីបអាកទិកឥលូវនេះមានការកើនឡើងកម្តៅលឿនជាងទ្វីបណាទាំងអស់នៅក្នុងពិភពលោកនេះ ហើយទឹកកកនៅលើសមុទ្រដែលខ្មាឃ្មុំពឹងផ្អែកក្នុងការប្រមាញសត្វភេក្រោយមកក៏បាត់បង់ទម្រង់និងរលាយយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងឆ្នាំ២០៥០ អ្នកវិទ្យាសាស្ត្រផ្នែកអភិរក្សនិយាយថា រយៈពេលក្តៅនៃរដូវមានរយៈពេលយូរដែលធ្វើឱ្យគ្មានទឹកកកឱ្យខ្លាឃ្មុំជាន់ក្នុងការរកចំណីនោះទេ។

BBC NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *