ទីក្រុងបុមបៃរបស់ឥណ្ឌាបានវ៉ាដាច់ទីក្រុងប៉េកាំង​ក្លាយជាទីក្រុងដែលមានមហាសេដ្ឋីច្រើនបំផុតនៅអាស៊ី
Asia Business China USA World

ទីក្រុងបុមបៃរបស់ឥណ្ឌាបានវ៉ាដាច់ទីក្រុងប៉េកាំង​ក្លាយជាទីក្រុងដែលមានមហាសេដ្ឋីច្រើនបំផុតនៅអាស៊ី

​ទីក្រុងបុមបៃក្លាយគឺជាទីក្រុងនៅអាស៊ីដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេ នេះបើយោងតាមបញ្ជីអ្នកមានសកលរបស់វិទ្យាស្ថានស្រាវជ្រាវ Hurun ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ប្រទេស​ឥណ្ឌា​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​នៅ​អាស៊ី ។

 

ចំណាត់ថ្នាក់កំពូលនៃបញ្ជីអ្នកមានពិភពលោកឆ្នាំ ២០២៤ សម្រាប់ទីក្រុងគឺញូវយ៉កដែលមហាសេដ្ឋីចំនួន ១១៩នាក់ បន្ទាប់មកទីក្រុងឡុងដ៍ ៩៧​នាក់ ។ នៅអាស៊ី ទីក្រុងបុមបៃ ដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានឈានទៅមុខជាមួយនឹងមហាសេដ្ឋីចំនួន ៩២ នាក់ ​ តាមពីក្រោយគឺទីក្រុងប៉េកាំង ៩១ នាក់ និងសៀងហៃ ៨៧ នាក់ ។

 

របាយការណ៍បានបង្ហាញថា បច្ចុប្បន្នមានមហាសេដ្ឋីចំនួន ៣,២៧៩ នាក់នៅទូទាំងពិភពលោក កើនឡើង ៥% ពីឆ្នាំ ២០២៣ ។

 

​ប្រទេសចិននៅតែឈរលើកំពូលតារាងដែលមានមហាសេដ្ឋីច្រើនបំផុតចំនួន ៨១៤ បើទោះបីជាប្រទេសនេះបានបាត់បង់មហាសេដ្ឋីចំនួន ១៥៥ នាក់ធៀបនឹងឆ្នាំមុនក៏ដោយ។ សហរដ្ឋ​អាម៉េរិក​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ជាមួយ​មហាសេដ្ឋី​ចំនួន ៨០០ នាក់ ខណៈ​ប្រទេស​ឥណ្ឌា​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ មាន ២៧១។

 

ក្រុមហ៊ុនស្រាវជ្រាវបានកត់សម្គាល់ថា ប្រទេសចិនជួបប្រទះនឹងឆ្នាំដ៏អាក្រក់ ។ ការបង្កើតទ្រព្យសម្បត្តិនៅក្នុងប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពីអចលនទ្រព្យ បានធ្លាក់ចុះ។

 

CNBC

Leave a Reply

Your email address will not be published. Required fields are marked *