ក្រុមហ៊ុនភេសជ្ជៈ Pepsi​ ប្រកាស​វិនិយោគបន្ថែមទៀត​ជិត ៤០០ លានដុល្លារ បើករោងចក្រថ្មីចំនួន ២ នៅក្នុងប្រទេសវៀតណាម
Asia Business

ក្រុមហ៊ុនភេសជ្ជៈ Pepsi​ ប្រកាស​វិនិយោគបន្ថែមទៀត​ជិត ៤០០ លានដុល្លារ បើករោងចក្រថ្មីចំនួន ២ នៅក្នុងប្រទេសវៀតណាម

​ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈរបស់សហរដ្ឋអាម៉េរិកដ៏ល្បីល្បាញ PepsiCo Inc ​ បានធ្វើការវិនិយោគបន្ថែមចំនួន ៤០០ លានដុល្លារនៅក្នុងប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មីចំនួនពីរដែលដំណើរការដោយថាមពលកកើតឡើងវិញនៅក្នុងប្រទេសនេះ ។ ការប្រកាសនេះបានធ្វើឡើងនៅពេលដែលគណៈប្រតិភូនៃសហគ្រាសអាម៉េរិកជាង ៦០ រួមទាំងក្រុមហ៊ុន Suntory PepsiCo Vietnam Beverage បានមកបំពេញទស្សនកិច្ចការងាររយៈពេល ៣ ថ្ងៃនៅប្រទេសវៀតណាមក្នុងសប្តាហ៍នេះ។

 

រដ្ឋាភិបាលវៀតណាមបាននិយាយថា រោងចក្រផលិតភេសជ្ជៈPepsi មួយនឹងស្ថិតនៅក្នុងខេត្តឡុងអាននឹងចំណាយប្រាក់សាងសង់ជាង ៣០០ លានដុល្លារ ហើយមួយទៀតសម្រាប់កែច្នៃម្ហូបអាហារនឹងស្ថិតនៅខេត្តហាណាម​ ជាមួយនឹងការវិនិយោគ ៩០ លានដុល្លារ។ ​

 

PepsiCo បច្ចុប្បន្នមានរោងចក្រចំនួនប្រាំនៅទូទាំងប្រទេសវៀតណាម ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *