ចំនុចក្នុងការត្រៀមខ្លួនក្នុងរឿងនេះគឺ“រូងភៀសខ្លួនក្រោមដី” ប្រសិនបើប្រទេសណាអាចជីករូងក្រោមដីបានទាន់ពេលវេលាមុននឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ហើយជាប្រទេសដែលស្ថិតក្នុងតំបន់ដែលឥទ្ធិពលនៃការបំផ្លិចបំផ្លាញនុយក្លសអ៊ែរអាចសាយភាយទៅដល់ ។ថ្ងៃនេះយើងសូមលើកយក ៥ ចំណុចសំខាន់ដែលត្រូវត្រៀមឲ្យទាន់ ប្រសិនបើភាគរយនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរឈានដល់កម្រិតខ្ពស់ប្រកាសអាសន្ន ឬច្បាស់ថានឹងផ្ទុះដែលមានដូចតទៅ៖
- ត្រៀមរូងភៀសខ្លួនក្រោមដី: ឱកាសរួចខ្លួនតែមួយគត់នៅពេលផ្ទុះសង្គ្រាមអាវុធនុយក្លេអ៊ែរគឺ ការរត់គេចទៅសម្ងំក្នុងរូងក្រោមដី ហើយយើងក៏ត្រូវចេះសន្សំស្បៀងអាហារទៅជាំមួយឱ្យបានច្រើនកាន់តែល្អ ។
- ត្រៀមស្បៀងអាហារឱ្យបានរួចរាល់: គួរត្រៀមអាហារក្រៀមៗ ដែលសំបូរទៅដោយសារជាតិ កាបូអ៊ីដ្រាតខ្ពស់ ដូចជា អង្ករ សណ្ដែកគ្រប់ប្រភេទ ទឹកដោះគោម្សៅ ទឹកឃ្មុំ បន្លែផ្លែឈើដែលបានសម្ងួតស្ងួតជាដើម ។
- ទឹក : ប្រភពទឹកសាបនៅលើដី នឹងត្រូវបំពុលដោយជាតិវិទ្យុសកម្ម ដូច្នេះគួរស្ដុកទឹកសាបទុកឲ្យបានកាន់តែច្រើនកាន់តែល្អក្នុងរូងក្រោមដី បិទវាឲ្យបានជិតល្អពីការជ្រៀបចូលទៅបំពុលដោយសារធាតុវិទ្យុសកម្ម ។
- ឧបករណ៍សង្គ្រោះជីវិត : មិនត្រូវមើលរំលងថ្នាំសង្កូវព្យាបាលរោគផ្សេងៗឡើយ ពឹលបំភ្លឺ ស្កុត ថង់ខ្មៅ កាំបិត ដែកកេះ និងម៉ាសការពារជាតិពុលពិសេសជាដើម ។
- តាមដានព័ត៌មាននានា : ត្រូវមានឧបករណ៍ទំនាក់ទំនងងាយៗ ដូចជាៈ វិទ្យុ អាយកូម ឧបករណ៍ជំនួយថ្មទូរស័ព្ទ ( Powerbank) ព្រោះវាអាចជួយឲ្យយើងអាចបន្តការតាមដានព័ត៌មានផ្លូវការនានាបាន ។