រុស្សី និងចិនធ្វើការចោទប្រកាន់សហរដ្ឋអាមេរិកពីការបិទបាំងមន្ទីរពិសោធន៍ជីវសាស្រ្ត
Opinion

រុស្សី និងចិនធ្វើការចោទប្រកាន់សហរដ្ឋអាមេរិកពីការបិទបាំងមន្ទីរពិសោធន៍ជីវសាស្រ្ត

វិបត្តិអ៊ុយក្រែនបានធ្វើឲ្យមានផលប៉ះពាល់ជាច្រើននៅជុំវិញពិភពលោក ហើយបញ្ហាមួយទៀតដែលអាចជះឥទ្ធិពលខ្លាំងជាងនេះគឺ ការជាប់ពាក់ព័ន្ធនិងមន្ទីរពិសោធន៍ជីវសាស្រ្តរបស់មហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលមាននៅជុំវិញពិភពលោក រួមទាំងវត្តមានមន្ទីពិសោធន៍ជាង៣០ នៅក្នុងប្រទេសអ៊ុយក្រែន ។

ថ្មីៗនេះកងទ័ពទាហានរុស្សីបានប្រមូលភស្តុតាងសំខាន់ៗមួយចំនួន ហើយប្រសិនបើប្រតិបត្តិការយោធាររបស់ពួកគេនៅតែបន្ត ពួកគេអាចនឹងស្វែងរកបានភស្តុតាងសំខាន់ៗជាច្រើនទៀត ។

វេទិកាអន្តរជាតិ ដើម្បីឲ្យធ្វើការបកស្រាយលើព័ត៌មានលម្អិត និងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ ជាក់ស្តែងបានបង្ហាញឲ្យឃើញថា អាមេរិកនៅតែបន្តបង្វៀងដានមិនព្រមធ្វើការបកស្រាយនោះទេ ប៉ុន្តែតើអាចទៅរួចទេ ប្រសិនបើកងកម្លាំងរុស្សីបន្តលាតត្រដាងភស្តុតាងបន្ថែមទៀតនោះ?អត្ថបទខាងក្រោម៖

“ការពិតនៃការចូលរួមអភិវឌ្ឍអាវុធជីវសាស្ត្រដែលធ្វើឡើងដោយចក្រភពអង់គ្លេស និងសហរដ្ឋអាមរិកត្រូវបានដឹងជាអន្តរជាតិរួចទៅហើយ តែការចូលរួមអភិវឌ្ឍអាវុធជីវសាស្ត្ររបស់អាលឺមង់នៅក្នុងទឹកដីអ៊ុយក្រែនត្រូវបានក្លាយជារឿងថ្មីមួយទៀតដែលនឹកស្មានមិនដល់។ ដោយយោងតាមការដកស្រង់ចេញពីឯកសារដែលទទួលបានពីក្រសួងការពារជាតិរុស្សី លោកស្រី ម៉ារៀ ហ្សាខារូវា (Maria Zakharova) ជាអ្នកនាំពាក្យក្រសួងការបរ​ទេសរុស្សី បានលើកឡើងថា ……..«គួរឲ្យកត់សម្គាល់ អាជ្ញាធរអាលឺម៉ង់ពេលបច្ចុប្បន្នកំពុងសហការយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍអាវុធជីវសាស្រ្តនៅក្នុងតំបន់អាស៊ីកណ្តាល ហើយដែលក្លាយជាដៃគូរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រឈមមុខទាំងជាមួយរុស្សី និងចិន ។» «មានការសិក្សាមួយដែលធ្វើឡើងដោយអ្នកសារព័ត៌មានមកពីកាសែត អ៊ីសវេសស្ទៀរ (Izvestia) នៃប្រទេសរុស្សី រួមនិងការវិភាគលើកអត្ថបទបោះពុម្ភផ្សាយចំហជាច្រើន បានបង្ហាញថា អ្នកជីវសាស្ត្រយោធាអាលឺម៉ង់បានធ្វើការសិក្សាស្រាវជ្រាវទៅលើជំងឺឆ្លងគ្រោះថ្នាក់មួយដែលហៅថាវ៉ិចទ័រ [1] (vectors) នៅក្នុងប្រទេសម៉ុងហ្គោល……។ ការកើនឡើងនៃចំណាប់អារម្មណ៍របស់ «អ្នកជំនាញ» អាវុធជីវសាស្រ្តរបស់លោកខាងលិចនៅក្នុងប្រទេសម៉ុងហ្គោលអាចពន្យល់បានដោយសាមញ្ញថា៖ ម៉ុងហ្គោល គឺជាប្រទេសមួយដែលជាប់និងចិន ដូច្នេះហើយបើមានជំងឺណាមួយកើតនៅក្នុងប្រទេសម៉ុងហ្គោល ចង់មិនចង់វាងាយនឹងកើតនៅប្រទេសចិនដូចគ្នាដែរ។​ ជាងនេះទៅទៀត អ្វីដែលមិនអាចបដិសេធនោះគឺថា គន្លឹះសំខាន់របស់ហ្សែនជនជាតិអាស៊ីត្រូវបានរកឃើញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួចទៅហើយ ។​ចាប់តាំងពី អូមីក្រុងបំបាំងកាយថ្មីដែលបានកំពុងរីករាលយ៉ាងរហ័សនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ វាហាក់បីដូចជាការរៀបចំឡើង ដើម្បីធ្វើការវាយប្រហារមកលើទ្វីបអាស៊ី។ ហើយដូចដែលបានដឹងហើយថា ជំងឺឆ្លងរាតត្បាតលើកនេះបានចាប់ផ្តើមកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាទីកន្លែងពោរពេញដោយមន្ទីរពិ​សោធន៍ជីវសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយក៏ជាកន្លែងដែលមានអ្នកស្លាប់ច្រើនជាង ៧០នាក់ កាលពីពេល៣ខែចុងក្រោយនេះ ……។ «ការដែលម៉ុងហ្គោលត្រូវបានដាក់នៅចន្លោះគូសត្រូវ ​រវាងរុស្សី ចិន និងអ៊ីរ៉ង់នេះ គឺត្រូវបានកំណត់ដោយទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ – ប្រទេសនេះ​(ម៉ុងហ្គោល) ត្រូវបានកំណត់នៅក្នុងឯកសារក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចាត់ទុកថា ជាទីតាំងមានសក្តានុពលមួយក្នុងការកាត់ផ្តាច់សម្ព័ន្ធភាពភូមិសាស្ត្រនយោបាយ។ លើសពីនេះទៅទៀត ម៉ុងហ្គោលជាប្រទេសមួយដែលមានធម្មជាតិ និងបរិស្ថានដែលងាយបង្ករកំណើតពពួកបាក់តេរី និងវីរុសជាច្រើនប្រភេទ មានដូចជា Plague [2], Tularaemia, Crimean-Congo Fever, Leptospirosis, Leishmaniasis, Pseudotuberculosis និងមេរោគជាច្រើនប្រភេទទៀត ។«មានរបាយការណ៍ជាច្រើនបានបង្ហាញថា សកម្មភាពស្រាវជ្រាវរបស់សហរដ្ឋអាមេរិកអាចរួមមានទាំងការប្រមូលវត្ថុធាតុជី​វសាស្រ្តពីប្រជាជនម៉ុងហ្គោលនៅក្នុងតំបន់ដែលកៀកនិងព្រំដែនជាមួយប្រទេសរុស្សី និងចិន។ នៅក្នុងប្រតិបត្តិការបែបនេះ សហរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តណាតូ រំពឹងថាម៉ុងហ្គោលយល់ព្រមធ្វើការសិក្សាទៅលើកោសិកាដែលអាចបំលែងទៅជាជំងឺឆ្លងនៅក្នុងប្រទេសរបស់ខ្លួន ដែលជាញឹកញាប់ត្រូវបានរកឃើញនៅក្នុងតំបន់ព្រំដែនជាមួយរុស្សី និងចិន។ ការផ្តោតសំខាន់របស់មន្ទីរពិសោធន៍ជីវសាស្រ្តអាមេរិកនៅក្នុងប្រទេសម៉ុងហ្គោលនេះ គឺអាចជាការសិក្សាទៅលើឥទ្ធិពលរបស់វីរុសមកលើមនុស្សដែលមានដើមកំណើតអាស៊ី ៕

ពន្យល់ពាក្យ ៖ [1] វ៉ិចទ័រ គឺជាកោសិកាម្យ៉ាង ឬដែលអាចហៅថាជាប្រភេទសត្វល្អិត ឬចៃឆ្កែ ដែលបញ្ជូនជំងឺ ឬពពួកបារ៉ាស៊ីត ពីសត្វទៅរុក្ខជាតិ ឬពីរុក្ខជាតិទៅសត្វ ។ [2] ផ្លាកែ ធូឡារឹមៀ គ្រុនក្តៅគ្រីមាន-កុងហ្គោ ឡេបតូស្ពីរ៉ូស៊ី ឡីសមែនណាយស៊ីស ស្វីដសធូបឺខលឡស៊ី ។

25You and 24 others

Leave a Reply

Your email address will not be published. Required fields are marked *