អ្នកគាំទ្រប្រធានាធិបតីប្រេស៊ីលដែលចាញ់ឆ្នោតលោក Bolsonaro បានសម្រុកចូលក្នុងសភា និងសេតវិមានរបស់ប្រធានាធិបតី
Politic World

អ្នកគាំទ្រប្រធានាធិបតីប្រេស៊ីលដែលចាញ់ឆ្នោតលោក Bolsonaro បានសម្រុកចូលក្នុងសភា និងសេតវិមានរបស់ប្រធានាធិបតី

អ្នកគាំទ្ររបស់អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃអាទិត្យបានបំបែករនាំងការពារដែលរៀបចំឡើងដោយក្រុមប្រដាប់អាវុធ និងបានសម្រុកចូលក្នុងអគារសំខាន់ៗបីរបស់រដ្ឋាភិបាលដោយរួមមាន អាគារសភា តុលាការកំពូលនិងសេតវិមានប្រធានាធិបតី ។

វីដេអូបានបង្ហាញថាមានមនុស្សជាច្រើននៅក្នុងរដ្ឋធានីកំពុងដើរយ៉ាងគគ្រឹកគគ្រេងនៅតាមដងផ្លូវទៅកាន់អាគារសភាដោយពួកគេបានទៅដល់ Green Room ដែលមានទីតាំងនៅខាងក្រៅសភាជាន់ទាប នេះបើតាមប្រធានព្រឹទ្ធសភាបណ្តោះអាសន្ន លោក Veneziano Vital do Rogo បានប្រាប់ CNN ។ ហើយវីដេអូផ្សេងៗទៀតបានបង្ហាញពីអ្នកគាំទ្រលោក Bolsonaro ចូលទៅក្នុងតុលាការកំពូល និងវិមានប្រធានាធិបតី ដែល CNN បង្ហាញពីការមកដល់របស់ប៉ូលិសប្រឆាំងកុបកម្ម និងកងកម្លាំងប្រដាប់អាវុធប្រេស៊ីល ។ CNN ប្រេស៊ីលបានរាយការណ៍ថានៅខាងក្រុមអ្នកតវ៉ាកំពុងប្រើប្រាស់គ្រឿងសង្ហារឹមដើម្បីធ្វើជារបាំងការពារមិនឱ្យប៉ូលិសចូលបាន។

ប្រភព: CNN

Translated by Chanratanak and Edited by Visal Soun

Leave a Reply

Your email address will not be published. Required fields are marked *