តារាបាល់ទាត់អង់គ្លេស David Beckham បានឈរតម្រង់ជួររយៈពេល13ម៉ោង ដើម្បីរង់ចាំគោរពវិញ្ញាណក្ខន្ធព្រះបរមសពម្ចាស់ក្សត្រី Elizabeth II
Breaking News

តារាបាល់ទាត់អង់គ្លេស David Beckham បានឈរតម្រង់ជួររយៈពេល13ម៉ោង ដើម្បីរង់ចាំគោរពវិញ្ញាណក្ខន្ធព្រះបរមសពម្ចាស់ក្សត្រី Elizabeth II

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាននិយាយថា លោក David Beckham បានឈរតម្រង់ជួរអស់រយៈពេល 13ម៉ោង ដើម្បីរង់ចាំគោរពវិញ្ញាណក្ខន្ធព្រះបរមសពម្ចាស់ក្សត្រី Elizabeth II បើទោះបីជាគាត់ ត្រូវបានគេផ្តល់សិទ្ធិរំលងទៅមុខក៏ដោយ ក៏គាត់សុខចិត្តឈរតម្រង់ជួរតាមធម្មតា ។

David Beckham និយាយថា ប្រទេសអង់គ្លេសមានសំណាងណាស់ ដែលមានម្ចាស់ក្សត្រី ដែលប្រកបដោយចិត្តសប្បុរស ធ្វើឱ្យជនជាតិអង់គ្លេសទទួលបានសុខសុវត្ថិភាព ម្ចាស់ក្សត្រី Elizabeth II គឺបុគ្គលដ៏ពិសេសដែលមនុស្សទូទាំងពិភពលោកនឹករលឹក ។

ប្រភព ៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *