ប្រទេសកាហ្សាក់ស្ថានអនុម័តច្បាប់កំណត់អាណត្តិប្រធានាធិបតី និងប្តូរឈ្មោះរាជធានីមកជាឈ្មោះ “Astana” ដូចដើមវិញ
Breaking News

ប្រទេសកាហ្សាក់ស្ថានអនុម័តច្បាប់កំណត់អាណត្តិប្រធានាធិបតី និងប្តូរឈ្មោះរាជធានីមកជាឈ្មោះ “Astana” ដូចដើមវិញ

សភាជាន់ទាបរបស់ប្រទេសកាហ្សាក់ស្ថានជាតំណាងបើកកិច្ចប្រជុំកាលពីថ្ងៃសុក្រ និងបានអនុម័តច្បាប់កំណត់អាណត្តិប្រធានាធិបតីពី 5ឆ្នាំ ទៅ 7ឆ្នាំ និងបានកំណត់អាណត្តិត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ពោលគឺអតីតអ្នកកាន់អំណាចនឹងមិនអាចឈរឈ្មោះបោះឆ្នោតបានទៀតទេ ។

ក្រុមប្រឹក្សាក៏បានអនុម័តច្បាប់មួយទៀត ដោយបានប្តូរឈ្មោះរាជធានីនៃប្រទេសកាហ្សាក់ស្ថាន ពី Nur Sultan ត្រលប់ទៅ Astana ដូចមុនវិញ ដោយប្រធានាធិបតីលោក Cassim Jomart-Tokayev មេដឹកនាំកាហ្សាក់ស្ថានជាអ្នក ចុះហត្ថលេខាដើម្បីបញ្ជាក់ច្បាប់ទាំងពីរនេះ ហើយបានប្រកាសនៅក្នុងលិខិតរបស់រដ្ឋាភិបាល ដើម្បីឱ្យច្បាប់ចូលជាធរមានភ្លាមៗ ថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ ។

ប្រធានាធិបតីលោក Tokayev បាននិយាយថា ការផ្លាស់ប្តូរនេះគឺជា “កំណែទម្រង់” ដើម្បី “កំណត់ស្តង់ដារថ្មីសម្រាប់ប្រព័ន្ធនយោបាយរបស់ប្រទេសកាហ្សាក់ស្ថាន ដើម្បីឱ្យមានភាពយុត្តិធម៌ និងបើកចំហពិតប្រាកដ” ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *