ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារតំបន់ Fukushima ភាគឦសាននៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិឡើយ ។ មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសបន្ទាប់ពីការរញ្ជួយដីទេ ខណៈចំណុចកណ្តាលនៃការរញ្ជួយមានជម្រៅ ៤០ គីឡូម៉ែត្រ ហើយក៏ញ័រដល់ទីក្រុងតូក្យូផងដែរ។
ក្រុមហ៊ុន TEPCO ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បាននិយាយថា “មិនមានភាពមិនប្រក្រតីណាមួយ” ត្រូវបានគេរកឃើញនៅរោងចក្រដែលរងការវាយប្រហារ ឬកន្លែងផ្សេងទៀតនៅក្នុងតំបន់នោះទេ។
ប្រទេសជប៉ុន ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលសកម្មបំផុតលើពិភពលោក មានស្តង់ដារសំណង់ដ៏តឹងរ៉ឹង ដែលត្រូវបានរចនាឡើងដើម្បីធានាថា រចនាសម្ព័ន្ធអាចទប់ទល់បានសូម្បីតែការរញ្ជួយដីដ៏ខ្លាំងបំផុតក៏ដោយ ។
CNA