សមាជិកសភាកំពូលអ៊ុយក្រែននិយាយថា អ៊ុយក្រែននឹងផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិនៅក្នុងការរុះរើជួររដ្ឋាភិបាលក្នុងសម័យសង្គ្រាម
Ukraine

សមាជិកសភាកំពូលអ៊ុយក្រែននិយាយថា អ៊ុយក្រែននឹងផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិនៅក្នុងការរុះរើជួររដ្ឋាភិបាលក្នុងសម័យសង្គ្រាម

សម្ពន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី  បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែននឹងផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការពារជាតិលោក Oleksii Reznikov ជាមួយនឹងប្រធានទីភ្នាក់ងារចារកម្មយោធារបស់ខ្លួន នៅក្នុងការរុះរើនៅជួរមុខនៃយុទ្ធនាការសង្គ្រាមអ៊ុយក្រែននេះ។បើយោងតាមការសរសេរនៅលើកម្មវិធីតេឡេក្រាមរបស់លោក David Arakhamia ដែលជាសមាជិកសភាជាន់ខ្ពស់ និងជាប្រធានក្រុមកងកម្លាំងនៃប្លុកសភាប្រជាជនបាននិយាយថា លោក Reznikov នឹងត្រូវបានផ្ទេរទៅកាន់ការងាររដ្ឋមន្ត្រីមួយផ្សេងទៀត ហើយនឹងត្រូវជំនួសតំណែងវិញដោយលោក Kyrylo Budanov ប្រធានទីភ្នាក់ងារចារកម្មយោធា GUR វិញ។

គួរឱ្យដឹងដែរថា ការរុះរើរបស់លោក Reznikov នឹងក្លាយជាការផ្លាស់ប្តូររដ្ឋាភិបាលទ្រង់ទ្រាយធំបំផុតនៅក្នុងការលាលែងពីតំណែង និងការបណ្តេញចេញពីតំណែង បន្ទាប់ពីមានរឿងអាស្រូវពុករលួយកាលពីចុងខែមុន និងការសន្យារបស់លោក ហ្សេលេនស្គី សម្រាប់អ៊ុយក្រែនក្នុងការបំពេញតាមស្តង់ដារអភិបាលកិច្ចដ៏ស្អាតស្អំរបស់លោកខាងលិចផងនោះ។រីឯ លោក Arakhamia បាននិយាយបន្តថា ភ្នាក់ងារកងកម្លាំង របស់អ៊ុយក្រែន ដូចជាក្រសួងការពារជាតិ មិនគួរត្រូវបានដឹកនាំដោយអ្នកនយោបាយក្នុងអំឡុងពេលសង្រ្គាមនោះទេ ប៉ុន្តែគួរតែត្រូវដឹកនាំដោយមនុស្សដែលមានសាវតារផ្នែកការពារជាតិ ឬសន្តិសុខទើបសមស្រប។ ហើយ លោកបានបន្ថែមថា លោក Reznikov នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រនៅក្នុងពេលឆាប់ៗនេះផងដែរ។

Source: RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *