ក្រុមហ៊ុន SpaceX នឹងបាញ់បង្ហោះសាកល្បងរ៉ុក្កែតអវកាស Starship ជាលើកទីបីនៅយប់នេះ
Technology USA

ក្រុមហ៊ុន SpaceX នឹងបាញ់បង្ហោះសាកល្បងរ៉ុក្កែតអវកាស Starship ជាលើកទីបីនៅយប់នេះ

ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានទទួលការអនុញ្ញាតិឲ្យបាញ់បង្ហោះរ៉ុក្កែត Starship ដ៏ធំរបស់ខ្លួនជាលើកទីបី បួនខែបន្ទាប់ពីការសាកល្បងចុងក្រោយរបស់រ៉ុក្កែតអវកាសដ៏ធំសម្បើមនេះបានបញ្ចប់ដោយការផ្ទុះ ។ ក្រុមហ៊ុន SpaceX បានកំណត់យកម៉ោង ៧ ព្រឹកម៉ោងក្នុងស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍ដែលត្រូវនឹងម៉ោង ៧យប់ម៉ោងនៅកម្ពុជា ដើម្បីធ្វើការបាញ់បង្ហោះពីទីតាំងបង្ហោះរបស់ SpaceX នៅភាគខាងត្បូងរដ្ឋតិចសាស់ ដែលនឹងមានការផ្សាយផ្ទាល់នៅលើវេបសាយរបស់ក្រុមហ៊ុនផងដែរ។

Starship ដែលជារ៉ុក្កែតអវកាសដ៏ធំ និងខ្លាំងបំផុតដែលមិនធ្លាប់មាន គឺជាគន្លឹះនៃក្តីសុបិនរបស់លោក Elon Musk ក្នុងការដឹកទំនិញ និងមនុស្សទៅកាន់ឋានព្រះចន្ទ ហើយនឹងទៅកាន់ភពអង្គារនៅថ្ងៃណាមួយ។ NASA បានប្រាក់ប្រហែល 4 ពាន់លានដុល្លារដល់ SpaceX ដើម្បីប្រែក្លាយ Starship ទៅជាយានចុះចត ដែលអាចដឹកអវកាសយានិករបស់ទីភ្នាក់ងារទៅកាន់ផ្ទៃព្រះចន្ទ។

Starship ក៏នឹងត្រូវបានប្រើសម្រាប់ការបាញ់បង្ហោះផ្កាយរណប Starlink ជំនាន់បន្ទាប់របស់ក្រុមហ៊ុន ដែលមានបំណងបង្កើនសមត្ថភាពនៃអាជីវកម្មអ៊ីនធឺណិតពីអវកាស។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *