ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីប្រភេទភីកអាប់ដំបូងរបស់ខ្លួននៅឆ្នាំនេះ
Business China

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីប្រភេទភីកអាប់ដំបូងរបស់ខ្លួននៅឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងនឹងដាក់លក់រថយន្តអគ្គិសនីប្រភេទភីកអាប់ដំបូងរបស់ខ្លួនសម្រាប់ទីផ្សារពិភពលោកនៅចុងឆ្នាំនេះ ដោយនឹងបង្កើនការប្រកួតប្រជែងបន្ថែមទៀតជាមួយភីកអាប់ប្រភេទ HiLux ដ៏ពេញនិយមរបស់ក្រុមហ៊ុន Toyota Motor Corp., Ranger របស់ក្រុមហ៊ុនអាម៉េរិក Ford និង D-Max របស់ក្រុមហ៊ុន Isuzu Motors ។

រូបថតដែលចេញផ្សាយដោយ BYD បង្ហាញពីរថយន្តភីកអាប់ដែលពណ៌ទឹកក្រូច និងពណ៌ខៀវ ដែលកំពុងត្រូវបានសាកល្បងផ្លូវនៅក្នុងទីតាំងដែលមិនបានបញ្ជាក់។ ក្រុមហ៊ុនមិនទាន់បានបញ្ចេញព័ត៌មានលម្អិតណាមួយទេ ។

ខណៈពេលដែលរថយន្ត BYD មិនទាន់អាចឈានជើងចូលទៅក្នុងទីផ្សាសហរដ្ឋអាម៉េរិក ក្រុមហ៊ុនផលិតរថយន្តបាននឹងកំពុងជំរុញចូលទៅក្នុងទីផ្សារនៅអាស៊ី អូស្ត្រាលី និងអាម៉េរិកខាងត្បូង ដែលរថយន្តភីកអាប់មានប្រជាប្រិយភាព ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *