ក្រុមហ៊ុនផលិតឈីបរបស់ជប៉ុនស្ថិតនៅក្រោមភាពមិនច្បាស់លាស់ លើការរឹតបន្តឹងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន
Asia Business

ក្រុមហ៊ុនផលិតឈីបរបស់ជប៉ុនស្ថិតនៅក្រោមភាពមិនច្បាស់លាស់ លើការរឹតបន្តឹងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន

ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន និងសម្ភារៈប្រើប្រាស់សម្រាប់ផលិតបន្ទះឈីបរបស់ជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនទាន់បានឮពីរដ្ឋាភិបាលជប៉ុនអំពីការរឹតបន្តឹងការនាំចេញដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងប្រទេសចិននៅឡើយទេ។

បើយោងតាម រ៉យទ័របានទាក់ទងក្រុមហ៊ុនដែលទាក់ទងនឹងបន្ទះឈីបចំនួន 10 ដែលក្នុងនោះមានប្រាំគឺជាក្រុមហ៊ុន Advantest Corp ,Nikon Corp , Resonac Holdings Corp , Lasertec Corp និង ក្រុមហ៊ុន Shin-Etsu Chemical Co Ltd ក្នុងនោះពួកគេបាននិយាយថា ពួកគេមិនបានដឹងពីទំនាក់ទំនងណាមួយពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនអំពីការរឹតបន្តឹងថ្មីណាមួយដែលត្រូវបានរាយការណ៍ថាបានយល់ព្រមដោយប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងហូឡង់កាលពីសប្តាហ៍មុន ដើម្បីរារាំងប្រទេសចិនពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅឡើយនោះទេ ។

គួរឱ្យដឹងដែរថា ការដាក់កំហិតកាលពីមុនលើការនាំចេញផលិតផល semiconductor កម្រិតខ្ពស់ទៅកាន់ប្រទេសចិនមិនបានប៉ះពាល់ដល់ប្រទេសជប៉ុននោះទេ ដោយសារតែប្រទេសនេះធ្លាប់បានគ្រប់គ្រងការផលិតបន្ទះឈីបទូទាំងពិភពលោក ប៉ុន្តែឥឡូវនេះផលិតបានត្រឹមតែលេងរៀងទី 10 នៃការផលិត semiconductor របស់ពិភពលោកប៉ុណ្ណោះ ដោយភាគច្រើននៃពួកគេមានភាពជឿនលឿនជាងបន្ទះឈីបដែលផលិតដោយក្រុមហ៊ុនតៃវ៉ាន់ដែលមានឈ្មោះថា Taiwan Semiconductor Manufacturing (TSMC) និង Samsung Electronics របស់កូរ៉េខាងត្បូងនោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុននៅតែជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនដ៏ធំដែលប្រើដើម្បីបង្កើតឧបករណ៍អេឡិចត្រូនិកឈានមុខគេ ដែលអាចស្ថិតនៅក្រោមការរឹតបន្តឹងបន្ទាប់ពីមានរបាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលផ្សេងទៀតបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ការនាំចេញរបស់ពួកគេទៅកាន់ប្រទេសចិននៅក្នុងពេលថ្មីៗនេះ ។

Source : Reuters

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *