ការបាញ់ស្រោចមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅថ្ងៃនេះបានបណ្ដាលឲ្យពាក់កណ្តាលនៃប្រទេសម៉ុលដាវីគ្មានអគ្គិសនីប្រើប្រាស់
Breaking News Ukraine War

ការបាញ់ស្រោចមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅថ្ងៃនេះបានបណ្ដាលឲ្យពាក់កណ្តាលនៃប្រទេសម៉ុលដាវីគ្មានអគ្គិសនីប្រើប្រាស់

ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ុលដាវីបាននិយាយនៅថ្ងៃពុធថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបានបណ្តាលឱ្យដាច់ភ្លើងនៅពាក់កណ្តាលនៃប្រទេសម៉ុលដាវីដែលនៅជិតខាងនោះ ។

លោក Andrei Spuni ដែលជារដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ បាននិយាយនៅលើ Twitter ថា “ការដាច់ភ្លើងដ៏ធំបានកើតឡើងនៅក្នុងប្រទេសម៉ុលដាវី បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃនេះលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន”។ ក្រុមហ៊ុនដែលទទួលបន្ទុកអគ្គិសនីរបស់ប្រទេសនេះកំពុងធ្វើការ ដើម្បីភ្ជាប់អគ្គិសនីឡើងវិញ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *