ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពេលទាហានអៀរឡង់ម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់
World

ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពេលទាហានអៀរឡង់ម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់

យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលីបង់ក្រោយពីមានការស្លាប់របស់ទាហានអៀរឡង់នៅក្នុងបេសកកម្មរក្សាសន្តិភាព។Pte Seán Rooney ដែលនៅក្នុងរថពាសដែករបស់អង្គការសហប្រជាជាតិដែលត្រូវភ្លើងឆេះពេលធ្វើដំណើរទៅក្រុងបេរូតកាលពីថ្ងៃទី១៤ ធ្នូ ។ មនុស្សជាច្រើនត្រូវបានចាប់ខ្លួន នេះបើតាមការរាយការណ៍របស់កាសែតដ៏មានឥទ្ធិពលមួយ។

បើយោងតាមភ្នាក់ងារកាសែតAFP ដែលបានដកស្រង់ចេញពីសម្តីរបស់សន្តិសុខម្នាក់បានឱ្យដឹងថា ជនសង្ស័យសំខាន់ៗត្រូវបានប្រគល់ដោយក្រុមដ៏មានឥទ្ធិពលដែលគេស្គាល់ថា ក្រុមហេបូឡាស។ ខ្មាន់កាំភ្លើងសំខាន់ត្រូវបានចាប់ខ្លួនដោយក្រុមសន្តិសុខបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេបូឡាសបានប្រគល់ខ្លួនគាត់មកវិញ ប្រភពមួយបាននិយាយ។ ក្រុមសកម្មប្រយុទ្ធហេបូឡាសបានបដិសេធថាមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការបាញ់ប្រហារនេះទេ ហើយវាក៏មិនប្រាកដថាជនសង្ស័យជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធនេះឬអត់ទេ។

ភូមិដែល Pte Sean Rooney ត្រូវបានសម្លាប់គឺជាតំបន់មួយដែលមានការគាំទ្រក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់ដ៏មុតមាំ។ ការស៊ើបអង្កេត៣ករណីផ្សេងគ្នាធ្វើបានប្រតិបត្តិការនៅក្នុងឧបទ្ទវហេតុនេះដោយក្រុមកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ អាជ្ញាធរលីបង់ដឹកនាំដោយរដ្ឋអាជ្ញាយោធា និងកងកម្លាំងការពារជាតិអៀរឡង់។

BBC NEWS

Translated by Chanratank

Leave a Reply

Your email address will not be published. Required fields are marked *