ករណីឆ្លងមេរោគកូវីដនៅក្នុងសហរដ្ឋអាម៉េរិកមានការកើនឡើងសរុបរហូតដល់១០០លានករណី
Covid-19

ករណីឆ្លងមេរោគកូវីដនៅក្នុងសហរដ្ឋអាម៉េរិកមានការកើនឡើងសរុបរហូតដល់១០០លានករណី

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាម៉េរិកបានកើតឡើងដល់១០០លាន បើយោងតាមសាកលវិទ្យាល័យ Johns Hopkins

ករណីសរុបក្នុងសហរដ្ឋអាម៉េរិកបានកើនឡើងដល់ ១០០,០០៣,៨១៤ករណី។ ចំនួនករណីស្លាប់ក្នុងពេលបច្ចុប្បន្នមានចំនួន ១,០៨៨,២៣៦ករណី។ ថ្មីៗនេះសេតវិមានបាននិយាយថាសហរដ្ឋអាម៉េរិកនឹងផ្តល់ការតេស្តកូវីដដល់ផ្ទះដោយមិនគិតប្រាក់ម្តងទៀត ខណៈពេលដែលមានការត្រៀមខ្លួនក្នុងការប្រយុទ្ធនៅក្នុងរដូវរងា។

សេតវិមានបានកត់ចំណាំថាកូវីដ១៩ គឺមិនបានផ្ទុះឡើងខ្លាំងដូចកាលមុននោះទេ ប៉ុន្តែវានៅតែមានការគម្រាមកំហែងពីក្រុមសុខាភិបាលសាធារណៈ។ ក្រុមរដ្ឋបាលបានប្រាប់ឱ្យប្រជាជនអាម៉េរិកក្នុងការប្រើប្រាស់តេស្តនៅផ្ទះដោយខ្លួនឯង នៅពេលដែលគេមានរោគសញ្ញាកូវីដ១៩ មុនពេលនិងក្រោយការធ្វើដំណើរក្នុងថ្ងៃវិសម្សកាល។

ប្រភព៖ Sputnik News

Translated by Chanratanak Ly

Leave a Reply

Your email address will not be published. Required fields are marked *