កងទ័ពរុស្ស៊ី​ដណ្តើមយកបានទីក្រុង Avdiivka របស់អ៊ុយក្រែន​ជាកាដូឲ្យលោក ពូទីនមុនខួប ២ឆ្នាំនៃសង្រ្គាម
Rusia Ukraine War

កងទ័ពរុស្ស៊ី​ដណ្តើមយកបានទីក្រុង Avdiivka របស់អ៊ុយក្រែន​ជាកាដូឲ្យលោក ពូទីនមុនខួប ២ឆ្នាំនៃសង្រ្គាម

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានហៅការដណ្តើមយកទីក្រុង Avdiivka ពីដៃកងទ័ពអ៊ុយក្រែនថា ជាជ័យជំនះដ៏សំខាន់ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុងដែលរងការបំផ្លិចបំផ្លាញខ្ទិចខ្ទីនៅភាគខាងកើតនៃប្រទេស បន្ទាប់ពីមានការប្រយុទ្ធយ៉ាងខ្លាំងក្លាជាច្រើនខែ។

 

ទោះបីជាក្រសួងការពារជាតិរុស្សីបាននិយាយថា អង្គភាពយោធាអ៊ុយក្រែននៅជាប់គាំងនៅរោងចក្រកូកាកូឡារបស់ទីក្រុងក៏ដោយ ការឈានទៅមុខនៅលើ Avdiivka គឺជាការរីកចំរើនដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីបានដណ្តើមយកទីក្រុង Bakhmut កាលពីខែឧសភាមក ។

 

វាបានកើតឡើងប៉ុន្មានថ្ងៃមុនខួប​ ២ឆ្នាំនៃការលុកលុយ​ពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន និងចំពេល​អ៊ុយក្រែនមានការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ​ ។

 

ការដណ្តើមយកបានទីក្រុងនេះ ទំនងជាផ្តល់នូវការជំរុញទឹកចិត្តសម្រាប់រុស្ស៊ី មុនពេលការឈរឈ្មោះបោះ​លោក ពូទីន សម្រាប់ការបោះឆ្នោត​នៅខែក្រោយ ដែលលោកស្ទើរតែប្រាកដក្នុងចិត្តថានឹងឈ្នះ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *