អតិផរណាឡាវក្នុងខែសីហាកើនឡើងជាង30%
Breaking News

អតិផរណាឡាវក្នុងខែសីហាកើនឡើងជាង30%

អតិផរណាក្នុងប្រទេសឡាវកាលពីខែសីហា បានកើនឡើងជាង30% ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងទំនិញគ្រប់ប្រភេទ ។

ទីភ្នាក់ងារ Xinhua បានរាយការណ៍ពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវនៅថ្ងៃនេះថា ការិយាល័យស្ថិតិជាតិឡាវ បានរាយការណ៍ពីអត្រាអតិផរណាសម្រាប់ខែសីហាថា មានការកើនឡើងដល់ទៅ 30.10% ។ កម្រិតអតិផរណានេះ គឺបានកើនឡើងលើសពីការរំពឹងទុកត្រឹមតែ 25.6% ។ ការកើនឡើងខ្ពស់ដល់កម្រិតនេះ បញ្ហាចម្បងគឺដោយសារតែតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់គ្រប់ប្រភេទមានការឡើងថ្លៃកាន់តែខ្ពស់ ដែលផ្ទុយពីប្រាក់គីបដែលបានបន្តធ្លាក់ថ្លៃកាន់តែខ្លាំង ។

តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល រាប់បញ្ចូលទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្ករ ម្សៅ សាច់ ខ្លាញ់ ប្រេងឆា បន្លែ និងផ្លែឈើ បានកើនឡើងដល់ 30.10% ក្នុងខែសីហាកន្លងមកនេះ ។ ការចំណាយក្នុងវិស័យទំនាក់ទំនង និងដឹកជញ្ជូនបានកើនឡើង 51.70% ហើយតម្លៃស្នាក់នៅ ទឹក អគ្គិសនី និងឧស្ម័នធម្មជាតិបានកើនឡើង 20.50% ។

Leave a Reply

Your email address will not be published. Required fields are marked *