អាម៉េរិកផ្អាកផ្គត់ផ្គង់យន្តហោះ F-35 ក្រោយរកឃើញបរិក្ខារមួយចំនួនផលិតក្នុងប្រទេសចិន
Breaking News

អាម៉េរិកផ្អាកផ្គត់ផ្គង់យន្តហោះ F-35 ក្រោយរកឃើញបរិក្ខារមួយចំនួនផលិតក្នុងប្រទេសចិន

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ផ្អាកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35 ផលិតដោយ Lockheed Martin ទៅកាន់ភ្នាក់ងារពាក់ព័ន្ធ រួមទាំងអតិថិជនបរទេស ក្រោយរកឃើញវត្តមានបរិក្ខារមួយចំនួនផលិតក្នុងប្រទេសចិន ។

ទីភ្នាក់ងារគ្រប់គ្រងលើកិច្ចសន្យាការពារជាតិរបស់សហរដ្ឋអាម៉េរិក (Defense Contract Management Agency : DCMA) បានជូនដំណឹងដល់ការិយាល័យកិច្ចសហប្រតិបត្តិការគម្រោងយន្ដហោះ F-35 នៃមន្ទីរបញ្ចកោណកាលពីថ្ងៃទី19 ខែសីហា ឆ្នាំ2022 ថា យន្ដហោះនេះមានផ្ទុកនូវគ្រឿងបរិក្ខារដែលមានប្រភពមកពីប្រទេសចិននៅក្នុងម៉ាស៊ីន turbomachinery ។

ការិយាល័យកិច្ចសហប្រតិបត្តិការគម្រោងយន្ដហះ F-35 បានបញ្ជាក់ថា ការរកឃើញនេះមិនបានប៉ះពាល់ដល់ប្រតិបត្តិការរបស់យន្តហោះ F-35 ដែលប្រើប្រាស់រួចហើយនោះទេ ។

ការិយាល័យដដែលនេះបាននិយាយថា គ្រឿងបរិក្ខារទាំងនោះនឹងត្រូវរកពីប្រភពផ្សេងមកប្រើជំនួសវិញនៅពេលអនាគត ។

យន្តហោះ F-35 បច្ចុប្បន្នកំពុងប្រើប្រាស់ដោយកងទ័ពអាកាស កងទ័ពជើងទឹក និងកងម៉ារីនអាម៉េរិក រួមទាំងកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសចំនួន 10ផ្សេងទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *