កូរ៉េខាងជើងអនុម័តច្បាប់អភិវឌ្ឍជាតិ “ឱ្យមានសោភ័ណភាពបែបសង្គមនិយម”
Breaking News

កូរ៉េខាងជើងអនុម័តច្បាប់អភិវឌ្ឍជាតិ “ឱ្យមានសោភ័ណភាពបែបសង្គមនិយម”

សភារបស់ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់មួយ ដែលមានគោលបំណងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឱ្យមានសោភ័ណភាពតាមបែបសង្គមនិយម ។

សភាប្រជាជនកំពូលរបស់កូរ៉េខាងជើង បើកកិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ ជាមួយនឹងការទអនុម័តច្បាប់ស្តីពីការកែលម្អសោភ័ណភាព និងការអភិវឌ្ឍន៍ជនបទ ។ ច្បាប់នេះនឹងបង្កើតចំណុចរបត់ដ៏សំខាន់មួយ ដើម្បីអភិវឌ្ឍសហគមន៍ឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស ស្របតាមមនោគម៍វិជ្ជាបែបសង្គមនិយម ដើម្បីបង្កើតសន្តិភាព និងសណ្តាប់ធ្នាប់ជូនប្រទេសជាតិ ក្នុងរូបភាពជា “ទឹកដីនៃឋានសួគ៌” បែបសង្គមនិយម ដែលមានអរិយធម៌ និងសម្រស់ដ៏ស្រស់ស្អាតរបស់ប្រទេសជាតិខ្លួន ។

ដោយឡែកលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង (KCNA) របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានរាយការណ៍អំពីកម្មវិធីអភិវឌ្ឍជាតិរបស់មេដឹកនាំកូរ៉េខាងជើងមួយនេះ ។ យ៉ាងណាមិញប្រទេសកូរ៉េខាងជើង បាននឹងកំពុងតែប្រឈមមុខទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ថែមដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-19 និងគ្រោះធម្មជាតិជាច្រើន ដែលជាហេតុធ្វើឱ្យគម្រោងជាច្រើនរបស់ខ្លួនស្ទើរតែគ្មានដំណើរការទៅមុខបានទាល់តែសោះ ។

Leave a Reply

Your email address will not be published. Required fields are marked *