សារព័ត៌មានល្បីឈ្មោះរបស់អាម៉េរិក Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកនឹងមិនមានកាំជ្រួចប្រឆាំងរថក្រោះ Javelin ថ្មីសម្រាប់បញ្ជូនឲ្យអ៊ុយក្រែនទៀតនោះទេ ។
ដោយសារសង្រ្គាមបានលេបត្របាក់អស់មួយភាគបីនៃឃ្លាំង Javelins របស់យោធាអាម៉េរិករួចទៅហើយ។ ក្នុងរយៈពេលប៉ុន្មានខែនេះ មន្ទីរបញ្ចកោណនឹងមិនអាចផ្តល់ទំនិញថ្មីទៅឲ្យអ៊ុយក្រែនឡើយ ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ខណៈការផលិតមានកម្រិតរួចទៅហើយនោះ វាត្រូវបានរំខានដោយកត្តាជាច្រើនទៀត រួមទាំងបញ្ហាទាក់ទងនឹង Covid ការផ្គត់ផ្គង់មីក្រូឈីប និងកង្វះបុគ្គលិកជំនាញនៅក្នុងឧស្សាហកម្មការពារជាតិ ។
ទីក្រុងវ៉ាស៊ីនតោនបានដឹកជញ្ជូន Javelins ប្រហែល 7,000 ទៅកាន់អ៊ុយក្រែន ហើយទីក្រុងគៀវ កំពុងស្វែងរកអាវុធបន្ថែមទៀត ដើម្បីទប់ទល់នឹងការលុកលុយរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ។
ប្រភព ៖
Bloomberg