Breaking News

សហរដ្ឋអាម៉េរិកនឹងមិនមានកាំជ្រួចប្រឆាំងរថក្រោះ Javelin ថ្មីសម្រាប់បញ្ជូនឲ្យអ៊ុយក្រែនទៀតនោះទេ ។

សារព័ត៌មានល្បីឈ្មោះរបស់អាម៉េរិក Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកនឹងមិនមានកាំជ្រួចប្រឆាំងរថក្រោះ Javelin ថ្មីសម្រាប់បញ្ជូនឲ្យអ៊ុយក្រែនទៀតនោះទេ ។

ដោយសារ​សង្រ្គាមបានលេបត្របាក់អស់មួយភាគបីនៃឃ្លាំង Javelins របស់យោធាអាម៉េរិករួចទៅហើយ។ ក្នុងរយៈពេលប៉ុន្មានខែនេះ មន្ទីរបញ្ចកោណនឹងមិនអាចផ្តល់ទំនិញថ្មីទៅឲ្យអ៊ុយក្រែនឡើយ ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ខណៈការផលិតមានកម្រិតរួចទៅហើយនោះ វាត្រូវបានរំខាន​ដោយកត្តាជាច្រើនទៀត រួមទាំងបញ្ហាទាក់ទងនឹង Covid ការផ្គត់ផ្គង់មីក្រូឈីប និងកង្វះបុគ្គលិកជំនាញនៅក្នុងឧស្សាហកម្មការពារជាតិ ។

ទីក្រុងវ៉ាស៊ីនតោនបានដឹកជញ្ជូន Javelins ប្រហែល 7,000 ទៅកាន់អ៊ុយក្រែន ហើយទីក្រុងគៀវ កំពុងស្វែងរកអាវុធបន្ថែមទៀត ដើម្បីទប់ទល់នឹងការលុកលុយរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ។

ប្រភព ៖

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version