តុលាការនៃសាធារណៈរដ្ឋប្រជាមានិត Donetsk បានសម្រេចកាត់ទោសប្រហារជីវិត ទាហានស្ម័គ្រចិត្តជនជាតិអង់គ្លេសចំនួន 2នាក់ ។
Breaking News

តុលាការនៃសាធារណៈរដ្ឋប្រជាមានិត Donetsk បានសម្រេចកាត់ទោសប្រហារជីវិត ទាហានស្ម័គ្រចិត្តជនជាតិអង់គ្លេសចំនួន 2នាក់ ។

សារព័ត៌មានរបស់រុស្ស៊ីបានធ្វើការរាយការណ៍មកថា តុលាការនៃសាធារណៈរដ្ឋប្រជាមានិត Donetsk បានសម្រេចកាត់ទោសប្រហារជីវិត ទាហានស្ម័គ្រចិត្តជនជាតិអង់គ្លេសចំនួន 2នាក់ ពីបទឧក្រិដ្ឋកម្មបង្កឡើងដោយអាវុធ ដែលពួកគេទាំងពីរបានប្រព្រឹត្តជាមួយនឹងកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol កាលពីខែមេសាកន្លងទៅថ្មីៗនេះ!! ទាហានស្ម័គ្រចិត្តជនជាតិអង់គ្លេសចំនួនពីរនាក់ដែលត្រូវបានកាត់ទោសប្រហារជិវិតទាំងនោះ ទីមួយឈ្មោះ Aiden Aslin អាយុ 28ឆ្នាំ មកពីទីក្រុង Nottinghamshire និងទីពីរឈ្មោះ Chuan Pinner អាយុ 48ឆ្នាំ មកពីទីក្រុង Bedfordshire ពួកគេទាំងពីរនាក់ត្រូវបានទាហានរុស្ស៊ីឃាត់ខ្លួនបាននៅពេលដែលកំពុងមានការប្រយុទ្ធគ្នាដ៏ក្ដៅគគុកក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ។

ប្រភព ៖​

Sky News

Leave a Reply

Your email address will not be published. Required fields are marked *