វៀតណាម ប្រឡូកក្នុងទីលានត្រៀមដណ្ដើមតំណែងជាអ្នកផលិតបន្ទះឈីបពិភពលោក
Read Time:3 Minute, 29 Second
Views:205

វៀតណាម ប្រឡូកក្នុងទីលានត្រៀមដណ្ដើមតំណែងជាអ្នកផលិតបន្ទះឈីបពិភពលោក

0 0

ក្រុមហ៊ុនផលិត semiconductor ឬក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេជាច្រើន កំពុងពង្រីកដំណើរការរបស់ពួកគេក្នុងប្រទេសវៀតណាម កំឡុងពេលមានការប្រកួតប្រជែងដ៏ក្ដៅគកុកក្នុងកម្រិតពិភពលោក ។

វៀតណាមបានឈានជំហានក្លាយជាការចាប់អារម្មណ៍ចំពោះក្រុមហ៊ុនដ៏ឈានមុខដូចជា Samsung បន្ទាប់ពីប្រកាសគម្រោងកិច្ចផ្ដួចផ្ដើមផលិតបរិក្ខារគ្រឿងបន្លាស់អេឡិចត្រូនិចដ៏មានសមត្ថភាពខ្ពស់ Ball Grid Array ក្នុងរោងចក្រភាគខាងជើងរបស់ខេត្ត Nguyen ក្នុងខែកក្កដា ឆ្នាំ2023 ។ ការវិវត្តន៍នេះនឹងជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ឧស្សាហកម្ម micro conductor របស់ប្រទេសវៀតណាម ដោយសារទំហំវិនិយោគ និងឥទ្ធិពលនានារបស់ Samsung ។

អ្នកគ្រប់គ្រងក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសៀងហៃ Icwise និយាយថា ប្រទេសវៀតណាមកំពុងក្លាយជា គោលដៅចុងក្រោយថ្មីមួយសម្រាប់ឧស្សាហកម្ម micro conductor ដោយហេតុថា ខ្លួនមានតំបន់ឧស្សាហកម្មដ៏ជំនាញ ក្នុងការដកពិសោធន៍ និងវដ្តនៃដំណើរការវេចខ្ចប់ ។

ក្រៅពីនេះទៀត ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាម៉េរិក Technavio និយាយថា ទីផ្សារបន្ទះឈីបរបស់វៀតណាម មានសក្ដានុពលដែលអាចរីកចម្រើនបានដល់ទៅ 1.65ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ2025 ជាមួយនឹងការប្រើប្រាស់ IoT ដែលមានការកើនឡើង ដែលអាចចាត់ទុកបានថា ជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញការលូតលាស់របស់ឧស្សាហកម្មនេះ ។

យ៉ាងណាមិញ ប្រទេសវៀតណាមក៏ជាទីតាំងរោងចក្ររបស់ Intel ដែលមានតម្លៃដល់ទៅ 1.5ពាន់លានដុល្លារអាម៉េរិក ដែលជាបណ្ដាញរបស់រោងចក្រនៅជុំវិញពិភពលោក ដ៏ធំបំផុតរបស់ក្រុមហ៊ុន ។

Steve Long អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក-ជប៉ុន របស់ Intel និយាយកាលពីខែឧសភាថា ស្ថានភាពបរិយាកាសសេដ្ឋកិច្ចដ៏គង់វង្សរបស់ប្រទេសវៀតណាម រួមទាំងទីផ្សារកម្លាំងពលកម្មដែលភាគច្រើនជាមនុស្សវ័យជំទង់ដែលអាចជួយឱ្យ Intel អាចយកឈ្នះវិបត្តិកង្វះខាត semiconductor បាន ។ ដោយឡែក Technavio សម្លឹងឃើញថា ឧស្សាហកម្មបន្ទះឈីបរបស់វៀតណាម នៅមានកង្វះខាតកម្លាំងពលកម្មដែលមានជំនាញ និងកម្លាំងពលកម្មភាគច្រើនហាក់នៅតែធ្វើតែការងារដែលមានចំណូលទាប ។

យ៉ាងណាមិញ ទីក្រុងហូជីមិញ ចាត់ទុកជាមជ្ឈមណ្ឌល semiconductor របស់វៀតណាម មានវិស្វករគ្រប់ផ្នែកត្រឹមតែ 1,000នាក់ និងមានវិស្វករផ្នែកប្រព័ន្ធផ្សេងៗទៀតត្រឹមតែ 2,000-3,000នាក់ ។ លោក Nguyen Anh Thi អ្នកគ្រប់គ្រងផ្នែកឧស្សាហកម្ម Hi-Tech Saigon និយាយថា ចំនួនវិស្វករក្នុងពេលបច្ចុប្បន្ន មិនអាចឆ្លើយតបចំពោះតម្រូវការរបស់ឧស្សាហកម្មដែលចាំបាច់ដែលត្រូវប្រើប្រាស់កម្លាំងពលកម្មជំនាញច្រើនរាប់ម៉ឺននាក់ ។

ប្រភព ៖ VNExpress

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីបង្កើតកំណត់ត្រាក្នុងការបញ្ជាទិញ ទូរស័ព្ទដៃ​ iPhone បើទោះជារងនូវទណ្ឌកម្មក៏ដោយ
Next post នាយករដ្ឋមន្ត្រីឥណ្ឌា Modi និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមកជួបមុខគ្នាជាលើកដំបូង ចាប់តាំងពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន